**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ការវាទីនៃ”លទ្ធិម៉ុនរ៉ូថ្មី”នឹងគំរាមកំហែងដល់និន្នាការនៃសណ្តាប់ធ្នាប់សកល

   នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួនរបស់សហរដ្ឋអាមេរិកសំដៅលើប្រទេសវ៉េណេស៊ុយអេឡាដូចជាប្រតិបត្តិការវាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំ និងការប្រកាសជាសាធារណៈថានឹងគ្រប់គ្រងរដ្ឋអំណាចប្រទេសវ៉េណេស៊ុយអេឡានិងគ្រប់គ្រងធនធានប្រេងកាតរបស់វ៉េណេស៊ុយអេឡាជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកនូវតក្កវិជ្ជាអនុត្តរភាពនិងបុគ្គលិកលក្ខណៈស្តីពីអំណាចខ្លាំងនៃអ្វីដែលហៅថា”លទ្ធិម៉ុនរ៉ូថ្មី”។ ទង្វើមួយចំនួននេះមិនត្រឹមតែជាការរំលោភបំពានយ៉ាងកម្រោលលើរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លីតាមតែទំនើងចិត្តនិងការរំលោភបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលផងដែរ។
តើ”លទ្ធិម៉ុនរ៉ូថ្មី”សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិកគឺជាការផ្តល់ចម្លើយផ្ទាល់។
បើមើលពីគោលបំណង ទង្វើរបស់អាមេរិកគឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិចក្លាយជា”អឌ្ឍគោលរបស់យើង”ដូចដែលអ្នកនយោបាយអាមេរិកបានលើកឡើងនោះ ធ្វើឱ្យអាមេរិកអាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុងនិងការទូតរបស់ប្រទេសទាំងនេះត្រូវបានសម្រេចតាមឆន្ទៈរបស់អាមេរិក។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិកមិនបានលាក់បាំងទាល់តែសោះពីការពឹងផ្អែកលើមធ្យោបាយយ៉ាងកម្រោលនិងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច និងការធ្វើវិទ្ធង្សនារដ្ឋអំណាចជាដើម។ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកដែលចាត់ទុកកម្លាំងជាក់ស្តែងជាអទិភាពចម្បងនិងអនុវត្តគោលនយោបាយ”អាមេរិកជាអាទិភាពចម្បងបំផុត” ប្រើគ្រប់ល្បិចកលនិងធ្វើអ្វីសម្រេចតែចិត្តខ្លួន ដើម្បីសម្រេចគោលបំណង។
ខណៈពេលដែលសហរដ្ឋអាមេរិកចាត់ទុកអឌ្ឍគោលខាងលិចជាតំបន់អាទិភាពក្នុងគោលនយោបាយអនុត្តរភាពរបស់ខ្លួនម្តងទៀត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់អាមេរិកឡាទីននិងការ៉ាប៊ីនប្រហែលនឹងរងការវាយប្រហារគ្រប់ជ្រុងជ្រោយ ហើយភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់បណ្តាប្រទេសក្នុងតំបន់នឹងត្រូវរឹតត្បិតយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកបង្កើនការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់និងលូកដៃបង្កើតភាពបែកបាក់ខាងនយោបាយ វានឹងនាំមកនូវហានិភ័យដល់ស្ថិរភាពនយោបាយនៃប្រទេសទាំងនេះ។
ហានិភ័យរបស់”លទ្ធិម៉ុនរ៉ូថ្មី”មិនត្រឹមតែសំដៅចំពោះអាមេរិកឡាទីននោះទេ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងអាវុធទៅលើប្រទេសវ៉េណេស៊ុយអេឡា លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយដោយត្រង់ៗថា រឿងនេះបានបង្កើត”គំរូដ៏គ្រោះថ្នាក់”។ តាមពិតទៅ “លទ្ធិម៉ុនរ៉ូថ្មី”បានល្មើសនឹងច្បាប់អន្តរជាតិបច្ចុប្បន្ននិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិទាំងស្រុង រំលោភយ៉ាងធ្ងន់ធ្ងរនូវគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានឈរនៅម្ខាងប្រឈមមុខជាមួយសច្ចភាពនិងយុត្តិធម៌អន្តរជាតិ។
ជោគវាសនារបស់ពិភពលោកគួរតែត្រូវបានក្តាប់ជាប់រួមគ្នាដោយបណ្តាប្រទេសនានា ច្បាប់អន្តរជាតិគួរតែត្រូវបានតាក់តែងរួមគ្នាដោយបណ្តាប្រទេសនានា កិច្ចការអន្តរជាតិគួរតែត្រូវបានគ្រប់គ្រងរួមគ្នាដោយបណ្តាប្រទេសនានា ហើយផ្លែផ្កានៃការអភិវឌ្ឍគួរតែត្រូវបានចែករំលែកដោយបណ្តាប្រទេសនានា។”យើងចង់បានវឌ្ឍនភាព តែមិនមែនលទ្ធិម៉ុនរ៉ូទេ”បានក្លាយជាសំឡេងរួមរបស់ប្រជាជនជុំវិញពិភពលោក។ ប្រទេសសកលខាងត្បូងគួរតែពន្លឿនការរួមគ្នាធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើង គាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យរីកចម្រើនទៅរកទិសដៅដែលកាន់តែយុត្តិធម៌និងភាពសមហេតុផល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរួមគ្នាកសាងអនាគតប្រកបដោយបរិយាប័ន្ន៕

អត្ថបទដែលជាប់ទាក់ទង