រឿងរ៉ាវនៅជញ្ជាំងប្រាសាទបាយ័នធ្វើឱ្យទេសចរផ្ចង់អារម្មណ៍ទៅនឹងអតីតកាលដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ

សៀមរាប៖ ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនា មិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប។
ចម្លាក់តាមជញ្ជាំងប្រាសាទ មួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីត ដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។
ចម្លាក់ទាំងនោះ បានរៀបរាប់ ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល៕

