**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដម​ លី​ ធុជ​ ៖​ គោលដៅ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ គឺ​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ និង​មិន​ចង់ឃើញ​​ប្រជាជន​កម្ពុជា​ស្លាប់​និង​រង​របួស​ឡើយ​

(សៀមរាប​)៖ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ និង​លោក​ FAN Manjiang ភារធារី​​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​​ពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ ដែល​កម្មវិធី​ផ្សព្វផ្សាយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

​លោក​ FAN Manjiang បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​រវាង​កម្ពុជា​ និង​ចិន​ ហើយ​ប្រទេស​ចិន​នឹង​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​កសាង​សន្តិភាព​ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ត​ទៅ​មុខ​ទៀត​។ ថ្មីៗ​នេះ​ ​ជាក់ស្តែង​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ ។

លោក​ FAN Manjiang បញ្ជាក់​ទៀត​ថា​ ការ​គាំទ្រ​សកម្មភាព​មីន​មនុស្ស​ធម៌​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ចិន​មក​លេី​កម្ពុជា​ ហើយ​ប្រទេស​ចិននឹង​បន្ត​សកម្មភាព​នេះ​ ដោយ​​​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខ​សុវត្ថិភាព​ និង​រួច​ចាក​ផុតពី​ការ​គំរាមកំហែង​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ ទាំង​នោះក្រោយ​សង្រ្គាម​បាន​បញ្ចប់​​។

ក្នុង​ឱកាស​នោះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ប្រទេស​ចិន​ ដែល​តែងតែ​គាំទ្រ​ដល់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ជាពិសេស​ ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ហ្វ៊ូសៀន​ដែល​នឹង​នាំ​ស្ថានការណ៍​ឆ្ពោះ​ទៅ​រកសន្តិភាព​ ព្រមទាំង​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាជន​ភៀសសឹក​ ទៀត​ផង​។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែង​នូវ​ការ​ដឹងគុណ​ដល់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ដែល​ខិតខំ​ប្រឹងប្រែង​រិះរក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ទាំង​ការងារ​នយោបាយ​ និង​ការ​ទូត​ ដេីម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ និង​បញ្ចប់​នូវ​សោកនាដកម្ម​ពី​ការ​ឈ្លានពាន​របស់​ថៃ​មក​លេី​កម្ពុជា​។ ឯកឧត្ដម​បញ្ជាក់​ទៀត​ថា គោលដៅ​របស់​សម្តេច​ធិបតី​ គឺ​មិន​ចង់​អោយ​មាន​សង្រ្គាម​ និង​មិន​ចង់​អោយ​ប្រជាជន​កម្ពុជា​ស្លាប់​និង​របួស​ទេ​ ពោល​គឺ​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ និងចង់​ឱ្យ​ប្រជាជន​កម្ពុជា​រស់​នៅ​ក្រោម​សន្តិភាព​ និង​ទទួល​បាន​ការ​អភិវឌ្ឍ​គ្រប់​គ្នា​ៗ។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បាន​លេីក​ឡេីង​ទៀត​ថា​ ការ​អប់រំ​យល់ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ គឺ​ជា​កិច្ចការ​ចាំ​បាច់​មួយ​ដែល​ សម្តេច​ធបតី​ នាយក​រដ្ឋមន្ត្រី​ យក​ចិត្ត​ទុកដាក់​ខ្ពស់​ ក្នុង​ការ​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​ភៀសសឹក​ ក្រោយ​វិលត្រឡប់​ទៅ​លំនៅឋាន​ និង​ការ​បន្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​​វិញ​។ ជាមួយ​គ្នានេះ​ ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ អាជ្ញាធរ​មីន​ បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ទាំងអស់​ ជំរុញ​ចាត់​​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដល់​ប្រជាជន​ភៀស​សឹក​ ដេីម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ជាយកថាហេតុ​ណា​មួយ​បង្ក​ឡើង​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​បន្សល់​ទុក​ដោយ​យោធា​ថៃ​។

កម្មវីធី​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌល​ជន​ភៀស​សឹក​ក្នុង​វត្តប្រាសាទនាគគូរ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ រដ្ឋបាល​ខេត្តសៀមរាប​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ និងប្រតិបត្តិ​ករ​សកម្មភាព​មីន​។

អត្ថបទដែលជាប់ទាក់ទង