**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨

កណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្តប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រួតពិនិត្យមើលអំពីស្ថានភាពបច្ចុប្បន្ន របស់រដ្ឋបាលខេត្ត និងវាយតម្លៃ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) ដើម្បីឲ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត គឺដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ និងដើម្បីកែតម្រូវ នូវចំណុចខ្វះខាត និងដាក់បញ្ចូលនូវធាតុចូលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និងសក្តានុពលរបស់ខេត្ត ។

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមការងារកសាងផែនការខេត្តសូមបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ និងស៊ីជម្រៅ ជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាបានថា រាល់ទិន្នន័យ ស្ថិតិ និងគម្រោង ដែលបានស្នើឡើង ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨) ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស មុននឹងសម្រេចដាក់ចេញជាផ្លូវការ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យគ្រប់ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា ខេត្តកណ្តាល មានផែនការវិនិយោគមួយដ៏រឹងមាំ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនៅក្នុងដៃរបស់ លោក លោកស្រីនាពេលនេះ បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន និងសក្តានុពលលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាត្រីវិស័យសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពនានារបស់រដ្ឋបាល ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់របស់យើង៕

អត្ថបទដែលជាប់ទាក់ទង