**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

ប្រទេសចិនប្តេជ្ញាបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ ហើយនឹងដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់កំណើនសេដ្ឋកិច្ចសកល

ចាប់តាំងពីការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១–២០២៥) ប្រទេសចិនសម្រេច​បានសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងដំណើរនៃការផ្លាស់ប្តូរពី​គំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើនខ្ពស់ទៅជាគំរូអភិវឌ្ឍន៍ដែលផ្តោតលើកំណើន​ប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ប្រទេសចិនបានខិតខំឥតឈប់ឈរ​ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ និងលើក​កម្ពស់ការបើកចំហកម្រិតខ្ពស់។

កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការ​អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែក៏​បានរួមចំណែកដល់ការជំរុញស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាប្រទេស​ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០%​ ដល់កំណើនសេដ្ឋកិច្ចសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើង​នៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។

ក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននា​ពេលថ្មីៗនេះ ប្រទេសចិន បានបង្ហាញពីទិសដៅគោលនយោបាយសម្រាប់ផែនការប្រាំឆ្នាំ​លើកទី១៥ (២០២៦-២០៣០) ដែលក្នុងនោះរដ្ឋាភិបាលចិននឹងបន្តពង្រឹងការប្រើប្រាស់ក្នុង​​ស្រុក និងធ្វើឱ្យស៊ីជម្រៅការបើកចំហកម្រិតខ្ពស់ ក្នុងចំណោមអាទិភាពការងារសេដ្ឋកិច្ចនា​នា។

សម្រាប់ចិន ការជំរុញអាទិភាពទាំងពីរនេះ មិនត្រឹមតែជាក្បាលម៉ាស៊ីននៃកំណើនទេ តែក៏​ជាខែលការពារដ៏សំខាន់សម្រាប់ការទប់ទល់នឹងការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅផង​ដែរ។ នាពេលកន្លងមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយទាក់ទាញសំខាន់ៗ ដូចជាគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច និងកម្មវិធីប្ដូរផលិតផល​ចាស់យកផលិតផលថ្មីជាដើម ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក។ ​

ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ចុងក្រោយ បាន​រួមចំណែក ៥៣,៥% ដល់កំណើនសេដ្ឋកិច្ចចិន ពោលគឺកើនឡើង ៩% បើធៀបនឹងឆ្នាំមុន​ទាំងមូល។ ការប្រើប្រាស់សេវាកម្មបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈអ្នកប្រើប្រាស់បាន​បង្កើនការចំណាយលើការធ្វើដំណើរ ការទទួលទានអាហារ និងការកម្សាន្តជាដើម។ ទោះបី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅ នៅតែបន្ត​អូសបន្លាយ ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិននៅតែមានស្ថិរភាព និងបានរួម​ចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ​

ក្នុងនាមជាប្រទេសដែលតែងតែប្តេជ្ញាចិត្តចំពោះពហុភាគីនិយម និងសេរីភាវូបនីយកម្ម ​ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់​ជាមួយប្រទេស និងតំបន់ជាង ១៥០ ហើយបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ​​៧,៣% ព្រមទាំងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំ​ជាប់គ្នា។

ជាងនេះទៅទៀត ប្រទេសចិន បានកាត់បន្ថយបញ្ជីអវិជ្ជមានរបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់​ការវិនិយោគបរទេស ហើយបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោ​​ភាគី ឬលើកលែងទិដ្ឋាការទៅវិញទៅមកដល់ប្រទេសចំនួន ៧៦។ ការបើកដំណើរការជាផ្លូវ​ការនូវប្រតិបត្តិការពន្ធគយពិសេសនៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន កាលពីថ្ងៃទី ១៨ ​ខែធ្នូ ឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥត​​ងាករេរបស់ចិន ក្នុងការជំរុញការបើកចំហកម្រិតខ្ពស់ ដែលនឹងអនុញ្ញាតឱ្យគ្រប់ដៃគូរបស់​ចិនអាចទទួលបានបរិយាកាសអំណោយផល ដើម្បីនាំផលិតផលទៅកាន់ទីផ្សារចិន។​

សរុបមកវិញ ការបន្តប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹងការប្រើប្រាស់ក្នុងស្រុក និង​ការបើកចំហកម្រិតខ្ពស់ មិនត្រឹមតែនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសម្រាប់​​ប្រជាជនចិនទេ តែថែមទាំងផ្តល់នូវស្ថិរភាព ទំនុកចិត្ត និងសន្ទុះដល់សេដ្ឋកិច្ចសកល​​ផងដែរ​។ ការរីកចម្រើនរបស់ចិននឹងក្លាយទៅជាភាគលាភនៃការអភិវឌ្ឍសម្រាប់តំបន់ និង​ពិភពលោកទាំងមូល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង