អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះចែកអំណោយដល់បងប្អូនជនភៀសសឹកចំនួន៧២០គ្រួសារ ដែលស្នាក់អាស្រ័យបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកចុងកាល់

ឧត្ដរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់បងប្អូនជនភៀសសឹកចំនួន៧២០គ្រួសារ ដែលស្នាក់អាស្រ័យបណ្តោះអាសន្ននៅ មណ្ឌលសុវត្ថិភាព ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្ដមអភិបាលខេត្តឧត្ដរមានជ័យ បានប្រាប់ដល់បងប្អូនជនភៀសសឹកទាំងអស់គ្នារក្សាភាពនឹងនរ និងមានជំនឿទុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមិនទុកឱ្យបងប្អូនណាម្នាក់ឯកោ ឬរងគ្រោះដោយអត់ស្បៀងអាហារឡើយ ជាពិសេសអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នឹងនៅក្បែរដោះស្រាយរាល់ការលំបាករបស់បងប្អូនគ្រប់ពេលវេលា៕

