WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស

ហ្សឺណែវ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៃទ្វិបអាហ្រ្វិក កំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាកិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើនឡើង ដើម្បីគ្រប់គ្រងវីរុសនេះ។
មន្រ្តីជាន់ខ្ពស់ WHO ទទួលបន្ទុកភាពអាសន្ននៅទ្វីបអាហ្រ្វិក លោកស្រី Marie-Roseline Belizaire បាននិយាយថា ការឆ្លងរាលដាលអេបូឡានៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ ហើយកំពុងបន្តវិវត្តយ៉ាងឆាបរហ័សបំផុត ប៉ុន្តែទន្ទឹមគ្នាលោកស្រី ក៏បានកត់សម្គាល់ឃើញថា កិច្ចប្រឹងប្រែងឆ្លើយតប កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ការផ្ទុះករណីឆ្លងរាតត្បាតជំងឺអេបូឡានៅប្រទេសកុងហ្គោ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុស គឺហាក់បានចាប់ផ្តើមដោយមិនបានដឹង មួយរយៈមកហើយ មុនពេលនោះ។
វាបង្កឡើងដោយវីរុសអេបូឡាប្រភេទកម្រហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំងការពារ និងវិធីព្យាបាលជាក់លាក់នៅឡើយ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់ WHO មកទល់ពេលនេះ មានករណីដែលផ្ទៀងផ្ទាត់ច្បាស់សរុប៨៩៦ករណី រកឃើញនៅកុងហ្គោ ក្នុងនោះរាប់បញ្ចូលទាំងករណីស្លាប់២៣២ករណី ហើយរយៈពេល២៤ចុងក្រោយ គឺមានករណីថ្មី២៤ករណី៕

