**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ក្រសួងបរិស្ថានចាត់មន្រ្តីចូលរួមការពារសុខភាព និងថែរក្សាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹក

ភ្នំពេញ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន ចូលរួមថែទាំសុខភាពនិងអនាម័យបរិស្ថាន តាមតំបន់នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈពេលដែលកម្ពុជា កំពុងរងនូវការធ្វើសង្រ្គាមរំលោភទឹកដីពីសំណាក់ប្រទេសថៃ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីការពារសុខភាព ទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមូលដ្ឋាន និងមណ្ឌលសុវត្តិភាព ដែលរងគ្រោះដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តាខេត្តនានាជាប់ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់បញ្ជូនក្រុមការងាររួមមានថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន ចំនួន៦០នាក់ និងត្រូវបានបែងចែកជាក្រុមប្រតិបត្តិចំនួន ១៤ក្រុម ចុះទៅតាមគោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន និងយកសំណាកមកវិភាគរកសារធាតុគីមី និងផ្សែងពុល ដោយសារការធ្វើសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង និងមានការចូលរួមបន្ថែមពីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរពាក់ព័ន្ធចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន មន្រ្តីជំនាញទាំងអស់ ត្រូវបានបំពាក់នូវឧបករណ៍បច្ចេកទេស ក្នុងការចុះបំពេញការងាររួមមាន៖ ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ ឧបករណ៍យកសំណាកខ្យល់ (សារធាតុគីមីពុល) ឧបករណ៍វាស់សារធាតុគីមីនិងផ្សែងពុល (ម៉ាស៊ីន Detect) ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក និងសម្ភារៈសម្រាប់ការពារខ្លួនមួយចំនួន។

ជាលទ្ធផល ចាប់ពីថ្ងៃប្រតិបត្តិការរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានត្រួតពិនិត្យគុណភាពខ្យល់ PM2.5 គឺស្ថិតក្នុងកម្រិតស្តង់ដារ តាមតំបន់បងប្អូនភៀសសឹករស់នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ។ ជាមួយគ្នានេះ ការពិនិត្យគុណភាពទឹកនៅតំបន់ភៀសសឹករស់នៅ ក៏បានបង្ហាញឱ្យឃើញលទ្ធផលគុណភាពទឹក ស្ថិតក្នុងកម្រិតស្តង់ដារសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ។ ក្រុមការងារបានបន្តយកសំណាកខ្យល់ និងសារធាតុគីមីពុល មកធ្វើការវិភាគនៅមន្ទីរពិសោធន៍បរិស្ថាន ជាបន្តផងដែរ។

សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាមនិងសម្ភារៈដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តដែលទទួលរងគ្រោះដោយសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ ធុង ផ្តល់រថយន្តដឹកសំរាមចំនួន១ គ្រឿងម៉ូតូដឹកសំរាមចំនួន២៥គ្រឿង ក្នុងនោះជូនទៅសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គមចំនួន ២គ្រឿង សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាពចំនួន ២គ្រឿង និង នៅសល់ចំនួន ៥គ្រឿងនឹងបន្តប្រគល់ជូនតាមស្ថានភាពជាក់ស្តែង)។ លើសពីនេះ ក្រុមការងារបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាននៅតាមបណ្តាខេត្តគោលដៅ ធ្វើការអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការញាែកសំរាម ការថែទាំសុខភាព ចៀសការដុតសំរាម ដុតប្លាស្ទិកជាដើម ជូនដល់បងប្អូនជនភៀសសឹក។

ក្រសួងបរិស្ថានបន្តសកម្មភាពដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ដែលលជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដាក់ចេញស្របជាមួយគោលនយោបាយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយក្នុងខណៈនេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តមានជំនឿជឿជាក់ជានិច្ចលើរាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា តាមរយៈការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានធានការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកមានភាពស្អាត មានអនាម័យ និងមានសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង