**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្តេចប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងសប្បុរសជន ដែលបានបរិច្ចាគថវិកា សម្ភារៈជាមួយរដ្ឋសភា សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជននិងពលរដ្ឋភៀសសឹក

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការសម្តេចប្រធានរដ្ឋសភា និងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគនានា ជាមួយរដ្ឋសភា ដើម្បីឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជនជួរមុខ ដែលកំពុងតតំាងប្រឆំាងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងឧបត្ថម្ភដល់យុទ្ធជននិងពលរដ្ឋទទួលមរណៈ និងរងរបួស និងជនភៀសសឹក។

អំណោយដែលរដ្ឋសភាទទួលបានមានថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដូចជា ភួយ ម៉ាស ក្រម៉ា អាវរងារ ខោអាវ ថ្នាំពេទ្យ មី ទឹកបរិសុទ្ធ អង្ករ មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ទឹកផ្លែឈើ និងទឹកក្រូច ជាដើម ដែលក្នុងនោះថវិកាទទទួលបានមួយចំនួន រួមមាន ថវិកាចំនួន ១០០,០០០ ដុល្លារ ពី ឯកឧត្តម សេង ញ៉ក់ និងលោកជំទាវ, ថវិកាចំនួន ៣០,០០០ ដុល្លារ ពីអ្នកឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ, ថវិកាចំនួន ១០,០០០ ដុល្លារ ពីសាលាអន្តរជាតិ អាយស៊ីអេស (ICS) ម៉ាស់ ២ ០០០ និងភួយចំនួន ១ ០០០ ពីឯកឧត្តម កែប ជុតិមា និងលោកជំទាវ។

ត្រឹមថ្ងៃសៅរ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភាបានធ្វើការបែងចែកថវិកា សម្ភារទំាងអស់ សម្រាប់ចូលបុណ្យសពយុទ្ធជន និងពលរដ្ឋដែលបានពលីជីវិត ជួយទំនុកបម្រុងជូនយុទ្ធជននិងពលរដ្ឋរងរបួស និងជនភៀសសឹក តាមខេត្តជាប់ព្រំដែន រួមមានខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅបន្តទទួលបានជំនួយឧបត្ថម្ភបន្តបន្ទាប់ និងធ្វើការបែងចែកអំណោយទំាងអស់នោះ ជូនសមរភូមិជួរមុខបន្តទៀត ឆ្លើយតបការអំពាវនាវនិងការយកចិត្តទុកដាក់ជាខ្លំាងបំផុត ចំពោះវីរកងទ័ពនិងពលរដ្ឋ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង