**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅឥណ្ឌា ដើម្បីព្យាយាមជំរុញការលក់ប្រេង ព្រមទាំងសព្វាវុធ

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនឹងត្រូវទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌា ហើយលោកត្រូវបានរំពឹងថា នឹងព្យាយាមជំរុញការលក់ប្រេង ព្រមទាំងសព្វាវុធរបស់រុស្ស៉ី ដូចជាប្រព័ន្ធមីស៉ីល និងយន្តហោះចម្បាំងជាដើម បន្ថែមទៀត ដើម្បីស្តារទំនាក់ទំនងថាមពល និងការពារជាតិ ដែលបានរងផលប៉ះពាល់ ដោយសារតែ ការដាក់សម្ពាធពីសហរដ្ឋអាមេរិកលើឥណ្ឌា។

រុស្ស៉ីគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដល់ឥណ្ឌា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងញូវដែលី បានក្លាយជាអតិថិជនកំពូល នៃប្រេងរបស់រុស្ស៉ី បើទោះបីជាមាន ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយសង្រ្គាមនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ក៏ដោយ។ ប៉ុន្តែការនាំចូលប្រេងឆៅរបស់ឥណ្ឌា ត្រូវគេរំពឹងថា នឹងមានកម្រិតទាបបំផុត ក្នុងរយៈពេល៣ឆ្នាំ នៅខែធ្នូនេះ ក្រោយការរឹតបន្តឹងទណ្ឌកម្មលើរុស្ស៉ី បូករួមជាមួយការកើនឡើងនៃការទិញប្រេងនិងឧស្ម័នពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចលើកដំបូងគិតក្នុងរយៈពេល៤ឆ្នាំ ទៅកាន់ប្រទេសឥណ្ឌា ដើម្បីបើកកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តី លោក Narendra Modi លោក ពូទីន នឹងត្រូវអមដំណើរដោយ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ព្រមទាំង ប្រតិភូចម្រុះមកពីវិស័យធុរកិច្ច និងឧស្សាហកម្មរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង