**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក៖ ជនសង្ស័យជនជាតិអាហ្វហ្កានីស្ថាន ក្នុងករណីបាញ់ប្រហារសមាជិកឆ្មាំជាតិពីរនាក់ នៅទីក្រុងវ៉ាស៉ីនតោន អាចធ្វើសកម្មភាពដោយសារតែភាពជ្រុលនិយម

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានឱ្យដឹងថា ជនសង្ស័យជនជាតិអាហ្វហ្កានីស្ថាន ក្នុងករណីបាញ់ប្រហារសមាជិកឆ្មាំជាតិពីរនាក់ នៅទីក្រុងវ៉ាស៉ីនតោន អាចធ្វើសកម្មភាពដោយសារតែភាពជ្រុលនិយម បន្ទាប់ពីរូបគេបានចូលមកសហរដ្ឋអាមេរិក។

ជនសង្ស័យ Rahmanullah Lakanwal ភេទប្រុស អាយុ ២៩ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទីមួយ ពាក់ព័ន្ធការបាញ់ប្រហារកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បណ្តាលឱ្យទាហានឆ្មាំជាតិអាយុ ២០ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

លោកស្រី Noem បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC យ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា យើងជឿថាគាត់ បានកើតគំនិតជ្រុលនិយម ចាប់តាំងពីមករស់នៅក្នុងសហរដ្ឋអាមេរិក»។

ក្នុងបទសម្ភាសន៍មួយទៀត លោកស្រី Noem និយាយថា «យើងជឿជាក់ថា វាគឺទាក់ទងនឹងការធ្វើទំនាក់ទំនងក្នុងសហគមន៍ និងរដ្ឋដែលគាត់រស់នៅ ហើយយើងនឹងបន្តនិយាយជាមួយ អ្នកដែលបានប្រាស្រ័យទាក់ទងជាមួយគាត់ ដូចជាសមាជិកគ្រួសាររបស់គាត់ និងអ្នកដែលបាននិយាយជាមួយគ្រួសាររបស់គាត់»។

គួរបញ្ជាក់ថា ជនសង្ស័យ Lakanwal បានមកដល់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១ អំឡុងពេលនៃការដកទ័ពអាមេរិកចេញពី អាហ្វហ្កានីស្ថាន។ ជាអ្នករស់នៅរដ្ឋវ៉ាស៉ីនតោនភាគខាងលិច Lakanwal ត្រូវបានចោទប្រកាន់ថា បានបើកឡានឆ្លងតំបន់ ដើម្បីធ្វើសកម្មភាពបាញ់ប្រហារនៅក្បែរសេតវិមាន ជាការវាយប្រហារមួយដ៏គួរឱ្យភ្ញាក់ផ្អើល មុនថ្ងៃបុណ្យ Thanksgiving៕

អត្ថបទដែលជាប់ទាក់ទង