រដ្ឋមន្រ្តីក្រសួងអប់រំ៖ បច្ចេកវិទ្យា និងធ្វេីឱ្យវិស័យអប់រំកាន់តែមានភាពរីកចម្រេីន តាមរយៈការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប ជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗ

បន្ទាយមានជ័យ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាព ក្នុងសន្និសិទ វិទ្យាសាស្រ្ត ថ្នាក់ជាតិលេីកទី៩ ស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ក្រោមប្រធានបទ ឧត្តមភាពបច្ចេកទេសកសកម្ម ដេីម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលមានសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យស្ថាន ចំនួន១៤មកពីបណ្តាខេត្ត ដែលមានរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី០១ -០២ ខែធ្នូ ) ប្រារព្ធ ធ្វើឡើង នៅសាកលវិទ្យាល័យជាតិ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានបញ្ជាក់ឱ្យដឹងថា សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ ជាវេទិកាស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានផ្តួចផ្តើមដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តវ័យក្មេង លើការងារសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ លើវិស័យវិទ្យាសាស្រ្តកសិកម្មតាមគ្រឹះ ស្ថាន ឧត្តមសិក្សារបស់រដ្ឋ និងឯកជន។
ឯកឧត្ដមបន្តថា សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិនេះត្រូវបានប្តូរវេនជារៀងរាល់ឆ្នាំ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា និងវិទ្យាស្ថានសហការក្នុងការរៀបចំមានចំនួន១៤។ ហេីយនៅឆ្នាំ២០២៥នេះ សន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី៩ ត្រូវប្រារព្ធនៅសាកលវិទ្យាល័យជាតិមានជ័យ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសា ធារណៈស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
នាឱកាសនោះឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញដល់ សាកលវិទ្យាល័យ ពិសេសមហាវិទ្យាល័យកសិកម្ម បង្កេីតឱ្យមានការប្រកួតប្រជែង ស្នាដៃរបស់និស្សិត ក្នុងការកែច្នៃផលិតផលកសិកម្មផ្សេងៗ ដែលយេីងមានស្រាប់ ដេីម្បីចូលរូមលេីកកម្ពស់ផលិតផលកសិកម្ម ក្នុងស្រុករបស់យេីង កាត់បន្ថយការនាំចូលពីប្រទេសជិតខាង និងផ្តល់ឱ្យសិស្សនិស្សិតមានការស្រាវជ្រាវឱ្យបានទូលំទូលាយ សិក្សាពីវិស័យកសិកម្ម ក៏ដូចជាការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប អាចប្រេីប្រាស់ក្នុងវិស័យកសកម្ម។
ឯកឧត្តមបន្តថា បច្ចេកវិទ្យា និងធ្វេីឱ្យវិស័យអប់រំកាន់តែមានភាពរីកចម្រេីន តាមរយៈ ការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប ជួយអោយសិស្សទទួលបានចំណេះដឹងថ្មីៗ។
ឯកឧត្តមបន្តថា វិស័យកសិកម្មដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នដំណាំកសិកម្មសំខាន់ ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយសារយេីងផលិតពូជបានល្អ ។
ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កសិករមានការអភិវឌ្ឍកែប្រែទម្លាប់ពីការដាំដុះពីប្រពៃណី ទៅជាកសិកម្មឆ្លាតវៃ ។ ១-ការផលិតពូជស្រូវរបស់កសិករមានទន្និផលខ្ពស់ មានគុណភាពជាប់លំដាប់ថ្នាក់នាំចេញទៅក្រៅប្រទេស , ២-ការប្រេីប្រាស់គ្រឿងយន្ត និងទី៣-ការប្រេីប្រាស់ភាពឆ្លាតវៃរបស់កសិករ ដោយបច្ចេកទេស ក៏ដូចជាប្រេីប្រាស់ជីត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ថែរក្សាគុណភាពដី។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ និងវិទ្យាស្ថាន ទាំង១៤ ដែលបានចូលរួម ក្នុងនោះមាន៖ ១. សាកលវិទ្យាល័យជាតិមានជ័យ, ២. សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ៤. សាកលវិទ្យាល័យស្វាយរៀង, ៥. សាកលវិទ្យាល័យជាតិបាត់ដំបង, ៦. សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, ៧. សាកលវិទ្យាល័យក្រចេះ, ៨. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, ៩. សាកលវិទ្យាល័យអន្តរជាតិ, ១០. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, ១១. វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, ១២. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ១៣. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ,១៤. វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)៕

