**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដម ចាយ បូរិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ អតីតក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ អតីតក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ២០នាក់។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ ដែលបានអនុវត្តនាពេលកន្លងមក និងបានបញ្ជាក់បន្ថែមថា ទោះបីក្នុងពេលវេលានេះ បងប្អូនទាំងអស់បានចូលនិវត្តក៏ពិតមែន ប៉ុន្តែ អាស្រ័យដោយបងប្អូនធ្លាប់មានបទពិសោធក្នុងការដឹកនាំនៅមូលដ្ឋាននេះផ្ទាល់ ដូច្នេះសូមឱ្យុបន្តចូលរួមជួយផ្តល់ជាមតិយោបល់ដល់ក្រុមប្រឹក្សាឃុំ ស្រុក ដើម្បីធ្វើឱ្យការដឹកនាំ និងការប្រតិបត្តិការងារនៅតាមមូលដ្ឋានផ្ទាល់ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។ ជាការពិត គុណបំណាច់របស់អស់លោក លោកស្រី ក្នុងពេលកន្លងមក បានចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលជាច្រើន ធ្វើឱ្យមូលដ្ឋានរបស់យើងមានការរីកចម្រើនគួរជាទីមោទនៈ។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្ត។ មនុញ្ញផលសន្តិភាពនេះ កើតចេញពីការខិតខំប្រឹងប្រែងលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបាននាំនាវាកម្ពុជា មានវឌ្ឍនភាពលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិកន្លងមក ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តការដឹកនាំប្រទេស ធ្វើឱ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។

ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ផងដែរ អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ហើយបានថ្កោលទោសចំពោះភាគីថៃ ដែលបានប្រើប្រាស់អាវុធ បាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០ នាទីរសៀល បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ ជីវិតចំនួន ១នាក់។នេះជាទង្វើអមនុស្សធម៌ ខុសច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រវាងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសថៃ ដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតី សហរដ្ឋអាម៉េរិក ជាសាក្សី ព្រមទាំងមានការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាព ហើយសូមឱ្យបងប្អូនគាំទ្រចំពោះយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យពិភពលោកមានការកោតសរសើរចំពោះភាពអត់ធ្មត់ ដែលនាំឱ្យកម្ពុជាទទួលបានលទ្ធផលជោគជ័យ ជូនប្រជាជននិងប្រទេសជាតិ។
ជាទីបញ្ចប់ ឯកឧត្ដម ចាយ បូរិន បានប្រគល់ជូននូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អតីតសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចំនួន២០រូប និងបានផ្តាំផ្ញើដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ បន្តចូលរួមជួយពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានដូចជាការលួច ឆក់ ប្លន់ ការលក់ ជក់ និងចែកចាយគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ជាដើម។ល។ ព្រមទាំងបានជូនពរដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕

អត្ថបទដែលជាប់ទាក់ទង