ឯកឧត្តម ខាត់ សុធី ចែកកុំព្យូទ័របន្ទះ(Tablet)ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ថ្មី ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងពិធីចែក កុំព្យូទ័របន្ទះ(Tablet)ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។
កម្មវិធីនេះរៀបចំឡើងដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងនាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និង ក្រុមហ៊ុនអភិវឌ្ឍកម្មវិធី Farmbook app ហៅកាត់ថាខេមម៉ុប CAM MOB ដោយមានជាការធ្វើ បទបង្ហាញពីការប្រើប្រាស់ Farmbook app ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ជំនាន់ទី៣ ចំនួន៤០នាក់ (ស្រ្តី១៩នាក់) អ្នកចូលរួមសរុបចំនួន ៤៨នាក់។

