**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឳកាសថ្មីដល់ប្រទេសកម្ពុជា»

 

(ភ្នំពេញ) រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន ៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឳកាសថ្មីដល់ប្រទេសកម្ពុជា»។ នៅក្នុងវេទិកាដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

លោក ហ្វុង ហ៊ុយ ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន បានរំលេចថា«ផែនការ៥ឆ្នាំលើកទី១៥» ទំនើបកម្មសង្គមនិយមតាមបែបចិន ដោយបានទាញភ្ជាប់ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ចិន ហើយលោកបានបញ្ជាក់ថាការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងជាកាលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើត      ឱកាសសហប្រតិបត្តិការបន្ថែមទៀត និងផ្តល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់ដូចជាប្រទេសកម្ពុជា។

លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដោយថ្លែងតាមវីដេអូ លោកស្រីបានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។

លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសយើងទាំងពីរលើទម្រនៃយន្តការដែលមានស្រាប់ក្នុងនាមជាមិត្តដែកថែប។

ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ពីខ្លឹមសារ «ផែនការ៥ឆ្នាំលើកទី១៥» ដែលមាន២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការ ដោយផ្តោតលើគ្រប់ទិដ្ឋភាពរបស់ប្រទេសចិនថាបានផ្តល់លក្ខណៈពិសេស៤តាមបែបផែនរបស់ចិន៖ ១-ទំនើបកម្មដែលមានប្រជាជនជាស្នូល ២-ទំនើបកម្មសន្តិភាពនិយម ៣-ទំនើបកម្មបៃតងភាព និង៤-ទំនើបកម្មរួមចំណែកដោយបង្កើតអត្ថប្រយោជន៍ដល់មនុស្សជាតិ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា ដោយប្រកាន់ខ្ជាប់នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន «ផែនការ៥ឆ្នាំលើកទី១៥» គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយនិយាមគរុសភាដោយឈរលើមូលដ្ឋាននៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យានៃការរួមបញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះនៃទស្សនវិជ្ជាចិន ព្រមទាំងការទទួលយកនូវប្រព័ន្ធវប្បធម៌សុខដុមនីយកម្មលោកបណ្ឌិតក៏បានគូសបញ្ជាក់ពីកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រនៃលំនឹងសន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិនដោយមានវត្តមានរបស់កោះតៃវ៉ាន់ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ។

ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃជារួមថា «ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជាក្នុងការបន្តចាប់ដៃរួមគ្នា «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ដែលមានភាពប្រទាក់ក្រឡាគ្នាបន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ប្រទេសចិនរួមមាន «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» និង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» រួមបញ្ចូលជាមួយ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលនឹងនាំប្រទេសទាំងពីរឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈរៀងៗខ្លួនដែលបានកំណត់ទុក។

ជារួម អង្គវេទិកាវិទ្យាសាស្រ្តទាំងមូលបានយល់ស្របគ្នាថា វាគ្មិន៦រូបទាំងកម្ពុជា ទាំងចិន បានរួមគ្នាផ្តល់ពន្លឺពុទ្ធិកាន់តែភ្លឺច្បាស់ក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅពី«ផែនការ៥ឆ្នាំលើកទី១៥»ដែលនឹងផ្តល់ផលកាន់តែច្រើនដល់ប្រទេសកម្ពុជានិយាយដោយឡែក ដល់ពិភពលោកនិយាយរួម ក្រោមកិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នានៃមនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង