**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ និងកម្លាំងចម្រុះចុះសម្អាត និងរៀបចំអនាម័យបរិស្ថានឡើងវិញ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម បន្ទាប់ពីប្រជាពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យ បរិស្ថានឡើងវិញ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីប្រជាពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្ដម គីម រិទ្ធី បានថ្លែងរំលឹកពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃ បានធ្វើការបាញ់មកលើកងទ័ពកម្ពុជាយើងមុន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់ប្រឈមខ្លាំង មានការភ៏យខ្លាច រហួតបង្ខំចិត្តត្រូវភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពនានា ឆ្ងាយពីសម្លេងគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពថៃ។

ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ដោយសារស្ថានភាពប្រជាពលរដ្ឋភៀសសឹកច្រើន អាជ្ញាធរខេត្តបានរៀបចំមណ្ឌលសុវត្ថិភាពជាច្រើនកន្លែង ដើម្បីទទួលបងប្អូនបានស្នាក់នៅបណ្តោះអាសន្ន ដែលមណ្ឌលសុវត្ថិភាពទាំងនោះរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម មណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត មណ្ឌលសុវត្ថិភាពវត្តត្រាវគៀត មណ្ឌលសុវត្ថិភាពវត្តបាក់កាំ មណ្ឌលសុវត្ថិភាពវត្តសង្កែ និងនៅតាមទីអារ៉ាមមួយចំនួនទៀត និងតាមផ្ទះប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងអ្នកពាក់ពន្ធ័ទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយរៀបចំ មើលការខុសត្រូវប្រជាពលរដភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានយ៉ាងល្អ ប្រកបដោយភាពកក់ក្តៅ។

ជាមួយគ្នានេះឯកឧត្ដមក៏គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជននានា ដែលបានផ្តល់ស្បៀងអាហារ សម្ភារ ជួយដល់ប្រជាពលរដ្ឋភៀសសឹក ចាប់តាំងពីថ្ងៃចូលស្នាក់នៅមណ្ឌលសុវត្ថិភាពដំបូង រហូតដល់ថ្ងៃវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបញ្ជាក់ពីការចុះរៀបចំសម្អាត អនាម័យ បរិស្ថាន នៅមណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើមនេះ គឺដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាព ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋភៀសខ្លួន បានស្ម័គ្រចិត្តវិលត្រឡប់ទៅលំនៅឋានដើមវិញដោយសុវត្ថិភាព ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ៕

អត្ថបទដែលជាប់ទាក់ទង