**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុប ៥៧,៦១៥ នាក់

រតនគិរី៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ ខេត្តរតនគិរី មានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុប ៥៧,៦១៥ នាក់។នេះបើតាមការអោយដឹងពីសំណាក់ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកបញ្ជាក់ថា ក្នុងចំនួននេះ មាន ប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងក្រុងបានលុងសរុប៣២,៤១៨ នាក់.ភ្ញៀវទេសចរជាតិ ចំនួន ២៤,៣២៧ នាក់.ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧០ នាក់.ភ្ញៀវទេសចរសរុបចំនួន ២៥,១៩៧ នាក់។ចំពោះស្ថានភាពទេសចរណ៍ក្នុងខេត្តរតនគិរី ចំនួនប្រជាពលរដ្ឋ កើនឡើង២៧. ៧២%.ភ្ញៀវទេសចរជាតិ កើនឡើង១៦.៨៨%.ភ្ញៀវទេសចរអន្តរជាតិ កើនឡើង២៤២.៥២%។ ភ្ញៀវទេសចរសរុបកើនឡើង
១៩.៦០% បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ មានភ្ញៀវទេសចរ សរុបចំនួន(២១,០៦៧ នាក់) ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី រូបនេះបន្តថា នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយះពេល ០៣ថ្ងៃ មានព្រឹត្តិការណ៍សំខាន់ៗដូចខាងក្រោម៖
១.ព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន Family Travel Cambodia សហការ ជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ បានរៀបចំ ព្រឹត្តិការណ៍ Family Travel Cambodia ក្នុងនោះមានក្បួនរថយន្ត និងភ្ញៀវ ទេសចរក្នុងស្រុក និងភ្ញៀវទេសចរជាតិ បានធ្វើដំណើរកំសាន្តទៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត រយ:ពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍ពិធី បុណ្យអុំទូកផងដែរ។
២.ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ សប្បាយរីករាយនិងសាទរចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំពិធីអកអំបុក បង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្ត្រី និងការ តាំងពិព័រណ៍ផលិតផលទេសចរណ៍ក្នុងស្រុក នៅបរិវេណមាត់បឹងកន្សែង។
៣. រដ្ឋបាលខេត្តបានរៀបចំអោយមាននូវប្រទីបតាមអង្គភាពនៅរមណីយដ្ឋាន បឹងកន្សែង។
៤.រដ្ឋបាលខេត្តបានរៀបចំអនាម័យសោភ័ណភាពទីក្រុងនិងបំពាក់ភ្លើងអគ្គិសនី តាមដងផ្លូវ សាធារណៈ និងជុំវិញមាត់បឹងកន្សែង។
៥.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មាន លក្ខណ:ងាយស្រួល ក្នុងការធ្វើដំណើរ
៦.សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន ពុំមានការតម្លើងថ្លៃ សម្រាប់ភ្ញៀវ ទេសចរ។
៧.សន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ
៨.សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន បានអនុវត្តតាមសារាចរ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្ត ស្តីពីការពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ក្នុងខេត្ត។

នៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះ
ព្រះខែ និងមាន ការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ក្រោមការដឹកនាំនិងរៀបចំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម បានកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរួម មាន៖ ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាក់សត្វក្តាន់ រូបសំណាក់សត្វអក ញីឈ្មោល រូបសំណាក់គ្រួសារដំរី ខ្សែរត វិមានឯករាជ្យ និងបានរៀបចំសោភ័ណ្ឌភាព ទីក្រុង ដោយបំពាក់អំពូលLED តាមដងផ្លូវនិងជុំវិញមាត់បឹងកន្សែង នៅបរិវេណមាត់ បឹងកន្សែង សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥ នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង