ហូឡង់ នឹងប្រគល់រូបចម្លាក់អាយុកាល ៣ ៥០០ឆ្នាំទៅឱ្យអេហ្ស៉ីបវិញ

អាស្ទែរដាំ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាននិយាយថា រូបចម្លាក់អាយុកាល ៣ ៥០០ឆ្នាំនឹងត្រូវប្រគល់ទៅឱ្យអេហ្ស៉ីបវិញ នៅពេលលោកបានជួបប្រធានាធិបតីអេហ្ស៉ីប Abdel Fattah al-Sisi កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
រូបចម្លាក់បុរាណតំណាងមន្ត្រីថ្នាក់ខ្ពស់ម្នាក់ ក្នុងរជ្ជកាល Pharaoh នៃព្រះចៅ Thutmose ទី៣ ឆ្នាំ ១៤៧៩-១៤២៥ មុនគ.ស ត្រូវបានគេជឿជាក់ថាមានអ្នកលួចយក និងនាំចេញខុសច្បាប់ ទំនងជាអំឡុងពេលមានភាពចលាចលនិទាឃរដូវអារ៉ាប់ឆ្នាំ ២០១១ មុនពេលបង្ហាញខ្លួនក្នុងសាលពិពណ៌សិល្បៈអន្តរជាតិ។
លោក Schoof បញ្ជាក់ថា «វត្ថុបុរាណវប្បធម៌ប្រវត្តិសាស្ត្រនេះ ត្រូវបានយកមកពីសាលពិព័រណ៍ Maastricht ក្នុងឆ្នាំ ២០២២ បន្ទាប់ពីជនអណាមិករាយការណ៍ប្រាប់អាជ្ញារអំពីប្រភពដើម។ តាមការស៊ើបអង្កេតរបស់ប៉ូលិសហូឡង់ និងមន្រ្តីអធិការកិច្ចបេតិកភណ្ឌវប្បធម៌ រូបចម្លាក់នេះត្រូវបានប្លន់ និងយកចេញពីអេហ្ស៉ីបដោយខុសច្បាប់ ហើយ ឈ្មួញ បាន ស្ម័គ្រ ចិត្ត ប្រគល់មកវិញ » ក្រោយ ការ សាកសួរ។
រដ្ឋាភិបាលហូឡង់ នឹងធ្វើការប្រគល់ទៅឯកអគ្គរដ្ឋទូតអេហ្ស៉ីបប្រចាំហូឡង់ នាចុងឆ្នាំនេះ៕
