**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តម កែវ រតនៈ ៖ កម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសទោះផ្អាកការនាំចូលប្រេងពីថៃ ក៏មិនបានជះផលអវិជ្ជមានឡើយ 

ភ្នំពេញ÷ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម  កែវ រតនៈ  អះអាងថា ការផ្អាកនាំចូលប្រេងពីថៃជាង៤ខែមកនេះ  មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយក៏មិនបានលក់តម្លើងថ្លៃដែរ។ លោកអះអាងដូច្នេះ  ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចសម្ភាសន៍ក្រៅកិច្ចប្រជុំបៃតង និងចីរភាពសកល ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រី កែវ រតនៈ ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖« បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬអត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ! ដូច្នេះការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋហើយអត់មានប៉ះពាល់ដល់តម្លៃទេ។»។

សូមរម្លឹកឡើងវិញថា ផ្ដើមចេញពីករណីយោធាថៃបាញ់សម្លាប់កងទ័ពកម្ពុជានៅចុងខែឧសភា នៅទីតាំងលេណដ្ឋានមួយកន្លែងនៅតំបន់មុំបី ភាពតានតឹងរវាងកម្ពុជា និងថៃ បានកើនឡើងកម្ដៅជាបន្តបន្ទាប់។ ក្រុមជ្រុលនិយមនៅថៃ និងតួអង្គរដ្ឋាភិបាលថៃខ្លះ បានព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់អ៊ិនធឺណិត និងអគ្គសនី និងបន្ទាប់មកគណបក្សប្រឆាំងថៃមួយបានគំរាម និងផ្ដល់យោបល់ឱ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឥន្ទនៈឱ្យកម្ពុជា។ ជាការឆ្លើយតប កម្ពុជា ចាត់ទុកសកម្មភាពនេះ មិនត្រឹមតែជាការគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមាថធ្ងន់ធ្ងរ។

ជាការឆ្លើយតប  កម្ពុជា បានកាត់ផ្ដាច់ដោយខ្លួនឯង ឈប់នាំចូលអគ្គិសនី និងអ៊ិនធឺណិត បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឱ្យផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុង ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា។ ទន្ទឹមនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ពលរដ្ឋខ្មែរ ក៏បានចាប់ផ្ដើមធ្វើពហិការឈប់ប្រើប្រាស់ទំនិញដែលនាំចូលពីប្រទេសថៃជាដើម។

ក្រោយពីកម្ពុជា ថៃ ផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន នៅខែកក្កដា លោក ទៀ ស្យាម អតីតម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានប្រមូលផ្ដុំម្ចាស់ស្ថានីយ៍ PTT មួយចំនួននៅកម្ពុជា ដើម្បីឈប់លក់ប្រេងឥន្ធនៈដែលនាំចូលពីប្រទេសថៃ ដោយលោក បានលើកឡើងថា «មនុស្សអាចទ្រាំនឹងការលំបាកបាន តែមិនអាចទ្រាំនឹងការប្រមាថមើលងាយបានឡើយ»។

បន្ទាប់មក លោក ទៀ ស្យាម បានបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា  “PEACE Petroleum (Cambodia) ដោយបាននាំចូលប្រេងពីប្រទេសផ្សេងពីថៃ ដើម្បីបន្តការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមតម្រូវការរបស់ពលរដ្ឋកម្ពុជា នៅតាមអតីតស្ថានីយ៍ប្រេងឥន្ធនៈដែលធ្លាប់តែលក់ប្រេងរបស់ក្រុមហ៊ុន PTT៕

អត្ថបទដែលជាប់ទាក់ទង