អ៊ុយក្រែនត្រូវការការគាំទ្រហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីបន្តប្រយុទ្ធតស៊ូប្រឆាំង កងកម្លាំងឈ្លានពានរបស់រុស្ស៉ី សម្រាប់រយៈពេល២-៣ឆ្នាំទៀត

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវការការគាំទ្រហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីបន្តប្រយុទ្ធតស៊ូប្រឆាំង កងកម្លាំងឈ្លានពានរបស់រុស្ស៉ី សម្រាប់រយៈពេល២-៣ឆ្នាំទៀត។
ក្នុងការអត្ថាធិប្បាយមួយចេញផ្សាយនាថ្ងៃអង្គារនេះ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ខ្ញុំបានសង្កត់ធ្ងន់អំពីរឿងនេះម្តងទៀត ទៅកាន់បណ្តាមេដឹកនាំអឺរ៉ុបទាំងអស់។ ខ្ញុំបានប្រាប់ពួកគេថា យើងនឹងមិននៅប្រយុទ្ធរយៈពេលរាប់ទសវត្សរ៍ទេ ប៉ុន្តែពួកអ្នកចាំបាច់ត្រូវ បង្ហាញថា អ្នកនឹងអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយមានស្ថិរភាព ដល់អ៊ុយក្រែន សម្រាប់រយៈពេល២-៣ឆ្នាំទៀត»។
គួរបញ្ជាក់ថា សង្រ្គាមដ៏បង្ហូរឈាមនៅតំបន់អឺរ៉ុបនេះ កំពុងបន្តអូសបន្លាយរកទីបញ្ចប់មិនទាន់ឃើញនៅឡើយ ចាប់តាំងពីវាបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីឈ្លានពានលើអ៊ុយក្រែន៕

