**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តស្វាយរៀង ណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និងការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ។

ការណែនាំរបស់ ឯកឧត្តម ប៉េង ពោធិ៍សា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត ប្រតិភូក្រសួងរៀបចំដែនដី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាល ក្រុង/ស្រុក ទាំង៨ លោក លោកស្រីមេឃុំ-ចៅសង្កាត់ទាំង៨០ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងថា តាមរយៈសមិទ្ធផលការងារ និងលទ្ធផល នៃអង្គសន្និបាតនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់រហូតសម្រេចបាននូវលទ្ធផលការងារដ៏សំខាន់ជាច្រើន ទាំងនៅក្នុងការងារផ្តល់សេវាសាធារណៈដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនជូនប្រជាពលរដ្ឋ ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងវិស័យសំណង់ ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ ផ្ទះជូនគ្រួសារអតីតយុទ្ធជន ការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី តួយ៉ាងលទ្ធផលជា វិជ្ជមាន នៃការដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនគម្រោងដីឡូតិ៍ភូមិមរតកជាដើម។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការ ត្រួតពិនិត្យសំណង់ ជាពិសេសការទប់ស្កាត់ឲ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាតដែលកើតមាននៅក្នុងខេត្ត ដោយត្រូវចេញវិធានការឲ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈ ការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ឲ្យបានយល់ដឹង ពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ទន្ទឹកនេះរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និង ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ របៀប រៀបរយ និងសោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង