កិច្ចប្រជុំ JBC ថ្ងៃទី១ បានបញ្ចប់ ហើយកិច្ចប្រជុំនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី២២ ខែតុលា ជាបន្តទៀត

ចន្ទបុរី៖ ថ្ងៃទី១នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលធ្វើឡើងនាវេលា១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ត្រូវ បានសម្រាកហើយនៅម៉ោងជិត៦ ល្ងាច ហើយកិច្ចប្រជុំនឹងចាប់ផ្តើមនៅព្រឹក ថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៥ជាបន្តទៀត។
កិច្ចប្រជុំនៅថ្ងៃនេះ ក្រៅពីកិច្ចប្រជុំពេញអង្គដែលជាកិច្ចប្រជុំទូលាយហើយនោះ គេក៏ ឃើញ មានកិច្ចប្រជុំចង្អៀតផង។ កិច្ចប្រជុំពេញអង្គ ជាកិច្ចប្រជុំដែលមានការ ចូល រួម ពី ភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្ត ជាប់ ព្រំ ដែន។ ដោយឡែកកិច្ចប្រជុំចង្អៀតត្រូវបានធ្វើឡើងតទល់គ្នារវាងឯកឧត្ដម ឡាំ ជា រដ្ឋ មន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ច ការ ព្រំដែន និងជាប្រធានគណៈកម្មការ ចម្រុះ ព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទី ប្រឹក្សាក្រសួង ការបរ ទេ ស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំចង្អៀតនេះ គឺជា ការ ជជែកលក្ខណៈពិសេស ដើម្បីទម្លុះទម្លាយបញ្ហាដែលតានតឹងខ្លាំង ឬនិយាយពី លក្ខ ណៈ បច្ចេក ទេសនៃការប្រើពាក្យពេចន៍នានានៅក្នុងសេចក្តីថ្លែងការណ៍រួមជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន២រួមមាន៖
១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន ធ្វើ ឡើ ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥។
២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ រយៈ ពេលពីរថ្ងៃនេះ ជា ការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ ដោះ ស្រាយបញ្ហា ព្រំដែន រវាងកម្ពុជា-ថៃ៕

