**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់

តើប្រទេសចិនបានដើរតួនាទីអ្វីខ្លះក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រីរបស់ពិភពលោក ?

សុភាសិតចិនមួយឃ្លាពោលថា ៖ «ស្ត្រីអាចទ្រមេឃពាក់កណ្តាល» ដែលមានន័យថា ស្ត្រីអាចធ្វើអ្វីៗបានគ្រប់យ៉ាងដូចជាបុរសដែរ មិនថាការងារទូទៅឬបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ជាតិនិងសង្គមនោះឡើយ ។ ប្រការនេះបានឆ្លុះបញ្ចាំងពីជ្រុងមួយនៃការឱ្យតម្លៃចំពោះស្ត្រី និងការផ្តោតសំខាន់លើការអភវឌ្ឍ និងសុខុមាលភាពរបស់ស្ត្រី ។ យ៉ាងណាមិញ បញ្ហាវិសមភាពយេនឌ័រ និងការរើសអើងនារីភេទតែងតែកើតមាននៅគ្រប់ប្រទេសនិងតំបន់ ដែលបានរារាំងដល់ការអភិវឌ្ឍរបស់ស្ត្រីនិងក្មេងស្រី ។ វិញ្ញាសាសកលមួយនេះទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគី ដើម្បីមានចំណាត់ការរួមសម្រាប់ទប់ស្តាត់ការរើសអើងប្រឆាំងនឹងនារីភេទនិងលើកកម្ពស់សមភាពយេនឌ័រ ។
ក្នុងន័យនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ជាពិសេសក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីការបើកកិច្ចប្រជុំស្ត្រីពិភពលោកនៃអង្គការសហប្រជាជាតិនៅក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩៥ មក ប្រទេសចិនបានធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីជំរុញការអភិវឌ្ឍរបស់ស្ត្រីនិងក្មេងស្រីដោយគ្រប់ជ្រុងជ្រោយ ។
ក្នុងឆ្នាំ ២០១៥ ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី នៅឯទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងសុខភាពស្ត្រីនិងទារកចំនួន ១០០ គម្រោង និងគម្រោង«សាលារៀនរីករាយ»ចំនួន ១០០ គម្រោង ព្រមទាំងអញ្ជើញស្ត្រីមកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៣ ម៉ឺននាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅចិន ។
ការសន្យារបស់ប្រទេសចិនមិនមែននិយាយតែមាត់នោះទេ ក្នុងឆ្នាំ ២០១៥ ប្រទេសចិនបានសហការជាមួយអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ដើម្បីបង្កើតពានរង្វាន់ផ្នែកអប់រំស្ត្រីនិងក្មេងស្រី ដែលមកទល់បច្ចុប្បន្ន មានអង្គការនិងគម្រោងចំនួន ២០ ហើយដែលទទួលបានរង្វាន់នេះ ។ ក្មេងស្រីនៅប្រទេសតង់ហ្សានីដែលទទួលបានជំនួយពីគម្រោងនេះមានលទ្ធភាពចូលរៀននៅសាលាវិញ , ក្រុមស្ត្រីទន់ខ្សោយនៅកូស្តារីកាទទួលបានការបណ្តុះបណ្តាលជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យពួកគេអាចមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតផ្អែកលើជំនាញរបស់ខ្លួន ។ល។
ក្រៅពីនេះ ប្រទេសចិនបានបណ្តាក់ទុនលើគម្រោងពាក់ព័ន្ធនឹងផលប្រយោជន៍ស្ត្រីលើសពី ៤០០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសជាង ២០ , បើកវគ្គបណ្តុះបណ្តាលស្ត្រីនិងក្មេងស្រីចំនួនជាង ១០០ លើកចំពោះសិក្ខាកាមមកពីប្រទេសសកលខាងត្បូង ដែលបានផ្តល់ឱកាសថ្មីឱ្យពួកគេប្រកបអាជីពតាមជំនាញថ្មី ។ នៅប្រទេសអាហ្វ្រិកជាច្រើន បច្ចេកទេសដាំដុះស្មៅ «Juncao» ( ប្រភេទស្មៅម្យ៉ាងដែលបង្កាត់ពូជដោយអ្នកជំនាញចិន អាចលូតបានខ្ពស់និងអាចបណ្តុះផ្សិតដែលអាចហូបបានឬផ្សិតឱសថ ដែលមានតម្លៃខាងសេដ្ឋកិច្ច ) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ បច្ចុប្បន្ន ការដាំដុះស្មៅ «Juncao» បានផ្តល់ឱកាសការងារសម្រាប់ស្ត្រីនៅជាង ១០០ ប្រទេសនៅលើពិភពលោក ដែលត្រូវបានប្រទេសសកលខាងត្បូងហៅថា«ស្មៅសុភមង្គល» ។
កត្តាដែលនាំឱ្យប្រទេសចិនអាចចូលរួមយ៉ាងសកម្មនិងជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍន៍ស្ត្រីនិងក្មេងស្រីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ គឺដោយសារតែប្រទេសចិនបានបោះជំហានដ៏ធំក្នុងការអភិវឌ្ឍកិច្ចការស្ត្រីនិងក្មេងស្រី ។ នៅក្នុងប្រទេសចិន មានស្ត្រីជាង ៦៩០ លាននាក់បានចេញផុតពីភាពក្រីក្រនិងកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរ , ក្នុងចំណោមនិស្សិតដែលរៀននៅសាលាឧត្តមសិក្សាមានចំនួនលើសពីពាក់កណ្តាលជានិស្សិតស្រី , ក្នុងចំណោមអ្នកប្រកបការងារខាងបច្ចេកវិទ្យាមានបុគ្គលិកស្រីស្មើនឹង ៤៥.៨% , ក្នុងចំណោមអ្នកប្រកបអាជីពតាមអនឡាញមានស្ត្រីលើសពីពាក់កណ្តាល , អាយុរំពឹងរស់ជាមធ្យមរបស់ស្ត្រីលើសពី ៨០ ឆ្នាំ ។ល។ ប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោកដាក់បញ្ចូលក្នុងបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលទទួលបានសមិទ្ធផលធំធេងបំផុតក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រីនិងក្មេងស្រី ។
៣០ ឆ្នាំមុន កិច្ចប្រជុំស្ត្រីពិភពលោកបានបើកធ្វើនៅក្រុងប៉េកាំង ប្រទេសនានាបានលើកជាមតិយោបល់និងដាក់ចេញផែនការរៀងៗខ្លួន ក្នុងន័យជំរុញការអភិវឌ្ឍកិច្ចការស្ត្រីនិងក្មេងស្រី ជាពិសេសគឺសមភាពយេនឌ័រ ។ ៣០ ក្រោយ ក្រោមការផ្តួចផ្តើមរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបានវិលចូលក្រុងប៉េកាំងម្តងទៀត ក្នុងបរិបទដែលពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលនម្មាបនកម្មថ្មីដ៏ស្មុគស្មាញនិងមានភាពរង្គោះរង្គើ ។ តើត្រូវធ្វើយ៉ាងណាទើបអាចជំរុញកិច្ចការស្ត្រីឱ្យកាន់តែមាននិរន្តរភាព និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងអភិបាលកិច្ចសកល គឺជាប្រធានបទសំខាន់ដែលត្រូវការប្រមូលផ្តុំពុទ្ធិរបស់តំណាងគ្រប់រូប ដើម្បីឈានដល់គំនិតឯកភាពរួមមួយដែលអាចអនុវត្តបាន ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានលើកឡើងថា «វិសមភាពយេនឌ័រគឺជាកត្តារារាំងស្ត្រីនិងក្មេងស្រីក្នុងការទទួលបានការអប់រំពេញលេញ ការរួមកម្លាំងការងារ ការថែទាំសុខភាព សិទ្ធិក្នុងការសម្រេចចិត្ត និងទទួលបានមុខតំណែងជាអ្នកដឹកនាំ ។ ដូច្នេះ ការលើកកម្ពស់សមភាពយេនឌ័រគឺទាមទារឱ្យយើងស្ដាប់សំឡេងរបស់ស្ត្រីនិងក្មេងស្រី ដើម្បីស្វែងយល់ឱ្យច្បាស់អំពីបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងការសម្រេចបាននូវបំណងប្រាថ្នា និងសក្តានុពលរបស់ពួកគេ»។
ការពិតជាក់ស្តែងបានសបញ្ជាក់ថា គំនិតចាស់គំរឹលដែលតែងយល់ឃើញថា ស្ត្រីចាញ់បុរស ឬ «ស្ត្រីបង្វិលជើងក្រានមិនជុំ»គឺមិនអាចនាំមកនូវភាពរីកចម្រើនបានឡើយ ។ ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រជាកូនសោគន្លឹះសម្រាប់បើកទ្វារឆ្ពោះទៅរកសង្គមដែលមានវិបុលភាព សមភាព និងការអភិវឌ្ឍដោយពិតប្រាកដ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង