**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

សៀមរាប៖ ប្រាសាទក្រវ៉ាន់ គឺជាត្បូងពេជ្រដ៏មានតម្លៃមួយនៃសិល្បៈខ្មែរនាសតវត្សរ៍ទី១០។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្អែកតាមសិលាចារឹកលេខ K-269 ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩២១ នៃគ.ស ក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១ (គ.ស ៩១០-៩២៣) ដោយមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយ ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម, ស្តែងអញមហីធរវម៌្ម និងស្តែងអញជ័យវីរវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា ក្រោមព្រះនាមជាទីគោរពថា «ស្រីត្រីភូវនេស្វាមិ» និង «ស្រីត្រៃលោក្យនាថ»។

ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រាសាទក្រវ៉ាន់លេចធ្លោដាច់គេដោយសារតម្លៃពិសេសៗចំនួន ៣ យ៉ាង៖ ទី១ គឺតម្លៃស្ថាបត្យកម្មឥដ្ឋនៃក្តីទាំង៥ លើខឿនជួរតែមួយ ដែលខុសប្លែកពីប្រាសាទភ្នំ ឬប្រាសាទដែលមានការរៀបចំជាទម្រង់ប្រាំទិស (បែបផ្កាឈូក) ប្រាសាទក្រវ៉ាន់បង្ហាញពីដួងព្រលឹងស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ទី២ គឺស្ថាបត្យកម្មនៃការរៀបជួរក្តីលើបន្តាត់តែមួយ ដែលក្តីឥដ្ឋទាំង៥ ត្រូវបានសាងសង់តម្រៀបគ្នាជាជួរត្រង់ បែរមុខទៅទិសខាងកើត។ ទី៣ គឺក្តីតាំង៥ឈរលើខឿនតែមួយដែលសាងខ្ពស់ធ្វើពីថ្មបាយក្រៀម ដែលជានិមិត្តរូបនៃភាពឯកភាព និងតុល្យភាពយ៉ាងល្អឥតខ្ចោះ។ ក្តីកណ្តាលមានទំហំធំជាងគេ រីឯក្តីអមសងខាងមានទំហំតូចទៅៗតាមលំដាប់លំដោយ។

ទន្ទឹមនឹងនេះ ចម្លាក់ក្រទ្បោតទាបល្អឯកលើជញ្ជាំងឥដ្ឋខាងក្នុងក្តី ដែលជាទូទៅ ស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់របៀបនេះនៅលើថ្មភក់។ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ ភាពអស្ចារ្យបានស្តែងឡើងតាមរយៈការដាប់ឆ្លាក់ដោយផ្ទាល់នៅលើផ្ទៃឥដ្ឋនៅខាងក្នុងតួក្តី ដែលនេះជាបច្ចេកទេសដ៏កម្រ និងធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត។

នៅក្នុងក្តីកណ្តាល មានចម្លាក់ធំៗចំនួន៣ផ្ទាំង រៀបរាប់ពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន៖ ព្រះវិស្ណុមានដៃ៤ (ទ្រង់ស័ង្ខ ថាស កង ចក្រ និងដំបង) ព្រះវិស្ណុឈានជើងកាត់ភពទាំងបី (ត្រីវិក្រម) និងព្រះវិស្ណុគង់លើគ្រុឌ។ នៅក្នុងក្តីខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ) ដែលបង្ហាញពីភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា។

លើសពីនេះទៅទៀត ប្រាសាទក្រវ៉ាន់មានអាថ៌កំបាំងនៃគំនូរពណ៌បុរាណលើឥដ្ឋ ដែលមានអាយុកាលជាង១០០០ពាន់ឆ្នាំ។ នោះគឺជាអ្វីដែលជាដានប្រវត្តិសាស្ត្រដ៏រំភើប និងកម្ររកបាននៃភស្តុតាងនៃគំនូរពណ៌បុរាណ។ នៅលើផ្ទៃចម្លាក់ឥដ្ឋទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃជ័រឈើ និងល័ក្ខពណ៌ (ដូចជាពណ៌ក្រហម) ដែលបុព្វបុរសបានលាបលម្អពីលើចម្លាក់ឥដ្ឋ។ នេះបញ្ជាក់ថា កាលពីដើមឡើយ ផ្ទៃខាងក្នុងនៃតួក្តីមិនមែនមានត្រឹមតែពណ៌ដីដុតនៃឥដ្ឋនោះទេ ប៉ុន្តែបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើក គួរឱ្យស្ងើចសរសើរខ្លាំងណាស់។

ប្រាសាទក្រវ៉ាន់ មិនគ្រាន់តែជាកន្លែងសក្ការបូជាធម្មតានោះទេ ប៉ុន្តែវាជាវិចិត្រសាលសិល្បៈដ៏មហិមាដែលបង្ហាញពីកំពូលជើងកាត់នៃបច្ចេកវិទ្យាដុត និងឆ្លាក់ឥដ្ឋរបស់ខ្មែរ ដែលគ្មានពីរនៅក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍។

ប្រាសាទក្រវ៉ាន់ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរក៏ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង