**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អ្នកនាំពាក្យ៖ បុគ្គលិក UN ៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន

ញូវយ៉ក៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បានឱ្យដឹងថា បុគ្គលិក UN ៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដែលនាំឱ្យចំនួនបុគ្គលិកដែលត្រូវគេឃុំខ្លួនតាមអំពើចិត្ត មានដល់ទៅ ៥៣នាក់ គិតចាប់តាំងពីឆ្នាំ ២០២១។

លោក Dujarric បញ្ជាក់ថា «អគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តការឃុំខ្លួន ដោយបំពានលើបុគ្គលិក និងដៃគូរបស់ខ្លួន ក៏ដូចជាការចាប់យកដោយខុសច្បាប់នូវទីតាំង និងទ្រព្យសម្បត្តិរបស់ UN នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងហ៊ូទី»។

លោក Dujarric មិន បាន បញ្ជាក់ អំពី ពេលវេលា ឬ កាលៈទេសៈ នៃ ការ ឃុំ ខ្លួនថ្មីៗនេះ ទេ។ ប៉ុន្តែកាលពីខែសីហា ហ៊ូទីបានវាយឆ្មក់លើបរិវេណស្នាក់ការ UN ក្នុងទីក្រុង Sanaa ហើយបានឃុំខ្លួនបុគ្គលិកយ៉ាងហោចណាស់ ១៨នាក់ បន្ទាប់ពីមានការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានសម្លាប់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួនទៀតនៃក្រុមនេះ។

មន្ត្រីហ៊ូទីនិយាយថា អភ័យឯកសិទ្ធិផ្លូវច្បាប់នៃបុគ្គលិក UN មិនគួរត្រូវបានប្រើដើម្បីការពារសកម្មភាពចារកម្មនោះទេ។ ហ៊ូទីចោទប្រកាន់ UN ថាលម្អៀងទាក់ទងនឹងវិធានការផ្លូវច្បាប់ ប្រឆាំងសកម្មភាពចារកម្ម ខណៈបរាជ័យក្នុងការដោះស្រាយ ការវាយប្រហាររបស់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង