ឯកឧត្តម សាយ សំអាល់ អញ្ជើញធ្វើបទបង្ហាញជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្តីពីអភិបាលកិច្ច និង ផែនការ អនុវត្តការងារ របស់ក្រសួងរៀបចំដែនដី

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្តីពីអភិបាលកិច្ច និង ផែនការ អនុវត្តការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅវិមាន សន្តិភាព
ក្នុងឱកាសនោះឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញ នូវសមរភូមិទាំង៩ នេះ។ក្នុងនោះ ទី១. ការរៀបចំផ្ទះសំបែង ឱ្យរៀបរយ ៖ បន្តនិរន្ត ភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម,២. ការបង្កើតនូវបរិយា កាស គ្មានវិវាទ ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹង ទន្លេសាប តំបន់រមណីយដ្ឋាន សៀមរាប-អង្គរ ការដោះស្រាយបញ្ហា ចម្រូងចម្រាសតាមបុរី,៣. ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈ ទំនើប ឆ្លាតវៃ និងវាងវៃ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹង សមត្ថភាពមន្ត្រី មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើក ទឹកចិត្ត មន្ត្រី ការងារអប់រំផ្សព្វផ្សាយ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំ គោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត ,៤. ការងាររៀបចំដែនដី និងនគរូបនីយកម្ម ៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការ កសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀប ចំសួននិងលំហសាធារណៈ,៥. កិច្ចការលំនៅឋាន ៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិ លំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ,៦. គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ៖ ការ បែង ចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ,៧. ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទនិងការឌីសាញ សហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់ គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម ,៨. ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី ៩. កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច ៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសរំលេចថា ក្រោយឈាន ទៅបញ្ចប់ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបាន ងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាង ទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យ ប្រជា ជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាង ខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេស មានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ៕

