**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោក ដូណាល់ ត្រាំ ប្រាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់លើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសយល់ព្រមនឹងដោះលែងចំណាប់ខ្មាំង និងទទួលយកលក្ខខណ្ឌមួយចំនួន

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី៣ ខែតុលា បានប្រាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់លើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសយល់ព្រមថា នឹងដោះលែងចំណាប់ខ្មាំង និងទទួលយកលក្ខខណ្ឌមួយចំនួនក្នុងផែនការសន្តិភាពហ្កាហ្សារបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត២ឆ្នាំមកនេះ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈអនុវត្តភ្លាមៗតាមដំណាក់កាលទី១នៃផែនការហ្កាហ្សារបស់លោក ត្រាំ បន្ទាប់ពីការឆ្លើយតបពីហាម៉ាស។

ព្រមពេលជាមួយគ្នា ប្រមុខយោធាអ៉ីស្រាអែលក៏បានណែនាំឱ្យកងកម្លាំងជំរុញការត្រៀមលក្ខណៈ ដើម្បីអនុវត្តតាមដំណាក់កាលទី១នៃផែនការរបស់លោក ប៉ុន្តែ មិនបានលើកឡើងថាតើវានឹងតម្រូវឱ្យមានការកាត់បន្ថយសកម្មភាពយោធាក្នុងតំបន់ហ្កាហ្សា ឬយ៉ាងណាឡើយ? ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ បានឆ្លើយតបទៅនឹងផែនការសនិ្តភាព២០ចំណុចរបស់ លោក ត្រាំ ក្រោយលោក ត្រាំ បានទុកពេលឱ្យហាម៉ាសរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះទទួលយកផែនការរបស់លោក បើពុំដូច្នោះទេនឹងប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

លោក ត្រាំ ដែលបានចាត់ទុកខ្លួនឯងជាមនុស្សតែម្នាក់គត់ដែលអាចស្វែងរកសន្តិភាពសម្រាប់ហ្កាហ្សា បានវិនិយោគទុននយោបាយយ៉ាងធំ ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបានសម្លាប់ប្រជាជន ប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្នុងពេលជិត ២ឆ្នាំមកនេះ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «លោកជឿថាហាម៉ាសបានបង្ហាញថាពួកគេត្រៀមខ្លួនជាស្រេចចំពោះ សន្តិភាពយូរអង្វែង ហើយលោកបានបោះបាល់ទៅឱ្យអ៉ីស្រាអែលជាអ្នកសម្រេចវិញម្ដង ក្រោយរូបលោក និងលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu បានបោះបាល់ទៅឱ្យហាម៉ាស ជាអ្នកសម្រេចកាលពីសប្ដាហ៍មុន»។

លោក ត្រាំ បន្តទៀតថា «អ៉ីស្រាអែលត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់ ដូច្នេះទើបយើងអាចនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងលឿន រហ័ស។ នេះមិនមែនដើម្បីតែហ្កាហ្សាទេ ប៉ុន្តែគឺដើម្បីសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា»។

គួរបញ្ជាក់ថា ការិយាល័យលោក Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើការដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយលោក ត្រាំ និងក្រុមការងាររបស់លោកសំដៅឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាម ស្របទៅតាមគោលការណ៍ដែលអ៉ីស្រាអែលបានកំណត់ និងស្របទៅតាមចក្ខុវិស័យរបស់លោក ត្រាំ។ ប៉ុន្តែ ប្រជាជនប៉ាឡេស្ទីនបានរាយការណ៍ថារថក្រោះអ៉ីស្រាអែលបានផ្លោង គ្រាប់លើតំបន់ Talateeni ដែលប្រៀបដូចជាសសៃឈាមដ៏សំខាន់មួយនៃបេះដូងរបស់ទីក្រុងហ្កាហ្សា ក្រោយលោក ត្រាំ បញ្ជូនសារឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែលក៏ត្រូវបានរាយការណ៍ផងដែរថាបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមហាម៉ាសចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយវាយប្រហារចំផ្ទះ ជាច្រើនខ្នងក្នុងតំបន់ Remal៕

អត្ថបទដែលជាប់ទាក់ទង