**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ទូតទីម័រខាងកើត៖ មិត្តភាពកម្ពុជា-ទីម័រខាងកើត មិត្តស្មោះត្រង់ បានជួយគ្នានៅក្នុងគ្រាលំបាក

ភ្នំពេញ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន និងកម្ពុជាដែលបានជួយគំាទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថាកម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នានៅគ្រាលំបាក។

ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថាចំណងមិត្តភាពប្រទេសទំាងពីរបានរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយទំនុកចិត្ត។ ប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ស្រឡាញ់សន្តិភាព ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋជាសំខាន់។ នៅក្រោយការបោះឆ្នោតសកល២០២៣ ដែលជាការបោះឆ្នោតមានលក្ខណៈជាប្រវត្តិសាស្រ្ត មានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀត។ ដោយមានការទុកចិត្តពីពលរដ្ឋច្រើនលើសលុបបែបនោះ សម្តេចតេជោ ហ៊ុន សែន បានលះបង់តួនាទី ផ្ទេរការដឹកនាំជូនថ្នាក់ដឹកនាំវ័យក្មេង មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយចំណេះដឹង ថាមវន្ត និងសីលធម៌ខ្ពស់ ជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិ បន្ត។

ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។ កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស។

ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា បានសន្យាថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនេះ នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។

ឯកឧត្តមបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតបានមកសិក្សានៅកម្ពុជា។ ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន ទីម័រខាងកើតនឹងខិតខំបំពេញតួនាទីខ្លំាងក្លាជាទីបំផុត រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ចីរភាព និងវិបុលភាព។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូត មានជំនឿមុតមាំថា ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរ កាន់តែរឹងមាំរីកចម្រើនបន្ថែមទៀត ក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាដើមនោះ៕

អត្ថបទដែលជាប់ទាក់ទង