**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

គោលនយោបាយស្វ័យភាពនិងបើកចំហបានដឹកនាំតំបន់ ស៊ីនជាំង ឆ្ពោះទៅរកវិបុលភាព

ការអនុវត្តគោលនយោបាយស្របតាមលក្ខខណ្ឌក្នុងតំបន់ជាលក្ខណៈពិសេសនៃអភិបាលកិច្ចតាមបែបផែនចិន តួយ៉ាងដូចជាការបង្កើតតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងភូមិភាគស្វយ័ត ស៊ីនជាំង , ស៊ីចាំង , ក្វាងស៊ី , នីងស្យា និងម៉ុងហ្គោលីក្នុង ដែលបានអនុវត្តគោលនយោបាយស្វ័យភាពក្នុងការធ្វើអភិបាលកិច្ចតាមការណែនាំរបស់រដ្ឋាភិបាលមជ្ឈិមចិន ។
ប្រទេសចិនមានជនជាតិភាគតិចចំនួន ៥៥ ជនជាតិ ទីតំបន់ដែលមានបណ្តុំជនជាតិភាគតិចណាមួយរស់នៅច្រើនក៏បានបង្កើតជាភូមិភាគស្វយ័ត ស្រុកស្វយ័តឬមណ្ឌលស្វយ័តជាដើម ដើម្បីងាយស្រួលក្នុងការធ្វើអភិបាលកិច្ច ។ ក្នុងចំណោមនោះ សមិទ្ធផលដ៏អស្ចារ្យនៃភូមិភាគស្វយ័ត ស៊ីនជាំង ក្នុងរយៈពេល ៧០ ឆ្នាំ អាចនិយាយបានថាជាគំរូដ៏ជោគជ័យនៃការអនុវត្តគោលនយោបាយស្វ័យភាពរបស់រដ្ឋាភិបាលមជ្ឈិមចិន ។
រយៈពេល ៧០ ឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ១៦០០ ដង , អាយុរំពឹងរស់របស់ប្រជាជនឡើងដល់ ៧៨.៥ ឆ្នាំ , បរិមាណផលិតសំឡីកប្បាសស្មើនឹង ៩២.២% នៃទូទាំងប្រទេស , ព្រលានយន្តហោះចំនួន ២៨ កន្លែង ដែលជាចំនួនច្រើនជាងគេក្នុងប្រទេស , ទំហំដីរហោឋានកម្មបានកាត់បន្ថយចំនួន ១៩៥៦ គីឡូម៉ែត្រការ៉េ , មួយឆ្នាំទទួលបានភ្ញៀវទេសចរ ៣.៥ រយលាននាក់ ជាមួយនឹងប្រាក់ចំណូលខាងវិស័យទេសចរណ៍ ៣២០ ប៊ីលានយាន់ប្រាក់ចិន ។ល។ តួលេខទាំងនេះបានប្រាប់ទៅកាន់ពិភពលោកថា ភូមិភាគស្វយ័ត ស៊ីនជាំង មិនមែនជាតំបន់ទីទ័លក្រនិងដាច់ស្រយាលទៀតទេ ។
តើកត្តាអ្វីដែលជំរុញឱ្យតំបន់ ស៊ីនជាំង ទទួលបានការអភិវឌ្ឍបែបលោតផ្លោះដ៏អស្ចារ្យពីបាតដៃទទេទៅកាន់ភាពរុងរឿងថ្កុំថ្កើង ? និយាយដល់តំបន់ ស៊ីនជាំង គេតែងនឹកឃើញដល់រឿងតំណាលអំពីលោកតា Kurban Tulum ជាជនជាតិ វៃវូអឺ នៅ ស៊ីនជាំង ដែលគិតចង់ជិះសត្វលាចេញដំណើរពីតំបន់ ស៊ីនជាំង ទៅកាន់ទីក្រុងប៉េកាំងដែលមានគម្លាតពីគ្នារាប់ពាន់គីឡូម៉ែត្រ ដើម្បីសួរសុខទុក្ខលោកប្រធាន ម៉ៅ សេទុង ។ កាលនោះគឺឆ្នាំ ១៩៥៥ លោកតា Kurban Tulum មានវ័យ ៧២ ឆ្នាំ ។ រឿងនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពក្រលំបាកនាសម័យសង្គមចាស់នៅ ស៊ីនជាំង ក៏ដូចជានៅទូទាំងប្រទេសចិន ។ កាលនោះ លោកតា Kurban Tulum ប្រហែលជាគិតស្មានមិនដល់ទេថា នា ៧០ ឆ្នាំក្រោយ ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ ស៊ីនជាំង មានការផ្លាស់ប្តូរដូចមេឃនិងដី ពោលគឺបណ្តាញគមនាគមន៍ផ្លូវគោកនិងផ្លូវអាកាសបានគ្របដណ្តប់គ្រប់ទិសទី ។ ប្រជាពលរដ្ឋជិះយន្តហោះចេញដំណើរពីស្រុកនានានៃ ស៊ីនជាំង ពីពេលល្ងាច លុះពេលយប់ក៏អាចទៅដល់ក្រុងប៉េកាំង ។
កាលនោះ ការធ្វើដំណើរទៅមកក្នុងតំបន់ ស៊ីនជាំង ដែលមានទំហំផ្ទៃដីស្មើនឹង ១ភាគ៦ នៃទំហំផ្ទៃដីគោកសរុបរបស់ប្រទេសចិនគឺត្រូវប្រើពេលរាប់ខែ កុំថាឡើយតែការធ្វើដំណើរទៅកាន់ខេត្ត-ក្រុងផ្សេងៗឬក្រៅប្រទេសនោះ ។ បន្ទាប់ពីក្លាយជាភូមិភាគស្វយ័ត ដោយមានអំណោយផលពីឧត្តមភាពនៃទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំណុចកណ្តាលនៃតំបន់អឺរ៉ាស៊ី និងគោលនយោបាយស្វយ័តរបស់រដ្ឋាភិបាលមជ្ឈិម ពិសេសចាប់ពីមានគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»មក តំបន់ ស៊ីនជាំង ដែលជា«ស្ថានីយ»ដ៏សំខាន់មួយនៃផ្លូវសូត្របុរាណដែលតភ្ជាប់ជាមួយនឹងប្រទេសអារ៉ាប់និងអឺរ៉ុប បានរំលេចពីតួនាទីបើកទូលាយតាមរយៈការកសាងបណ្តាញផ្លូវដែក , ផ្លូវថ្នល់ , ផ្លូវអាកាស និងឡូជីស្ទិក ដែលខាងកើតបានតភ្ជាប់ជាមួយតំបន់នានាក្នុងប្រទេសចិន ឯខាងលិចតភ្ជាប់ជាមួយតំបន់អឺរ៉ាស៊ី ។
ជាមួយនឹងទំហំ GDP ចំនួន ២.០៥ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៤ ដែលកើនឡើងលើសពី ១៦០០ ដងបើធៀបនឹងឆ្នាំ ១៩៥៥ តំបន់ ស៊ីនជាំង មិនត្រឹមតែបានចេញផុតពីភាពក្រីក្រទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនភាគច្រើនមានជីវភាពធូរធារបង្គួរដូចបណ្តាខេត្ត-ក្រុងទំនើបៗផ្សេងទៀតផងដែរ ។ ជាពិសេស ស្របនឹងការដាក់ចេញគោលនយោបាយបើកទូលាយកម្រិតខ្ពស់ ទំហំនាំចេញ-នាំចូលសរុបរបស់តំបន់ ស៊ីនជាំង ក្នុងឆ្នាំ ២០២៤ បានឡើងដល់ ៣៥០ ប៊ីលានយាន់ប្រាក់ចិន ដែលកើនឡើង ១២០០ ដងបើធៀបនឹងឆ្នាំ ១៩៥៥ ។
បច្ចុប្បន្ន សំឡីកប្បាសបានក្លាយជា«សព្វនាម»នៃតំបន់ ស៊ីនជាំង ពោលគឺ ស៊ីនជាំង ជា«ឃ្លាំងសំឡីកប្បាសពិភពលោក» ខណៈសម្រេចបានទំហំផលិតកម្ម ៥.៦៨៨ លានតោនក្នុងឆ្នាំ ២០២៤ ដែលត្រូវជា ៩២.២% នៃទំហំផលិតកម្មសរុបទូទាំងប្រទេសចិន អាចនិយាយបានថា ផលិតផលធ្វើពីសំឡីកប្បាសភាគច្រើនគឺប្រើប្រាស់សំឡីកប្បាសរបស់ ស៊ីនជាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការធ្វើទំនើបកម្មកសិកម្មបានធ្វើឱ្យ ស៊ីនជាំង ប្រែពីការហូបចុកមិនគ្រប់គ្រាន់ក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងនៅទូទាំងប្រទេស ដែលបានរួមចំណែកដ៏សំខាន់សម្រាប់សន្តិសុខស្បៀងរបស់ចិន ជាមួយនឹងការផលិតស្បៀងបាន ២៣.៣ លានតោនក្នុងឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា សុខដុមនីយកម្មជនជាតិជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍនិងស្ថិរភាពនៃតំបន់ ស៊ីនជាំង ។ ក្នុងនាមជាបណ្តុំជនជាតិភាគតិចរស់នៅច្រើនបំផុតមួយរបស់ប្រទេសចិន ជាពិសេសជនជាតិ វៃវូអឺ (ត្រូវជាជិត ៤៧% នៃចំនួនប្រជាជនសរុបនៅតំបន់ ស៊ីនជាំង) បានរៀនចេះប្រើប្រាស់ភាសាចិនកុកងឺយ៉ាងស្ទាត់ជំនាញ ដើម្បីងាយស្រួលធ្វើការប្រាស្រ័យទាក់ទងជាមួយជនជាតិផ្សេងទៀត ។ ជនជាតិនានានៅទីនោះមានសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនតាមផ្លូវច្បាប់ និងរក្សាទុកប្រពៃណីទំនៀមទម្លាប់ជនជាតិរៀងៗខ្លួន ដែលបង្កើតបានជាអរិយធម៌និងវប្បធម៌ចម្រុះបែប ។
ប្រែពី«តំបន់ព្រំដែនដាច់ស្រយាល»កាលពីអតីតកាលក្លាយជា«តំបន់ជួរមុខនៃការបើកទូលាយ»របស់ចិន ឋានៈរបស់ ស៊ីនជាំង ដែលជាមជ្ឈមណ្ឌលខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រត្រូវបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ការចូលរួមយ៉ាងស៊ីជម្រៅជាមួយគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ នឹងជំរុញឱ្យតំបន់ ស៊ីនជាំង ដើរឆ្ពោះទៅរកស្ថិរភាព វិបុលភាពនិងភាពរុងរឿងជាបន្តបន្ទាប់ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង