**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍

បាត់ដំបង៖ ឯកឧត្តមទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៥  នៅវិទ្យុជាតិចំការចេកបាត់ដំបងឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មានគឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។
ឯកឧត្តមបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមានបទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះបណ្ដាលច្បាស់លាស់និងទៀងទាត់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យទេនោះ នឹងបង្កើតគម្លាតដាច់ជំនាន់ ពោលគឺពេលមន្ត្រីវ័យៗចូលនិវត្តន៍ទៅ ឬត្រូវបានប្តូរចេញទៅបំពេញការងារកន្លែងផ្សេងពេលនោះ មន្ទីរឬអង្គភាពនោះនឹងជួបបញ្ហាកង្វះធនធានមនុស្ស ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយនឹងក្លាយជាកត្តារាំងស្ទះដល់ដំណើរការងារ និងការធានានិរន្តរភាពយូរអង្វែង។
ឯកឧត្តមបានលើកទឹកចិត្តដល់មន្ទីរព័ត៌មានទាំងអស់ត្រូវតែមានផែនការលើកទឹកចិត្តដល់មន្ត្រីមានចំណេះដឹងបទពិសោធន៍ហើយត្រូវដល់អាយុដាក់ឱ្យចូលនិវត្តន៍ ឱ្យបន្តធ្វើមន្ត្រីកិច្ចសន្យាឬអ្នកប្រឹក្សាយោបល់ ជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងតាមអ្វីដែលអាចធ្វើទៅបាន។
លោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបង្ហាញការគាំទ្រចំពោះការណែនាំនេះ ហើយលោកនឹងជំរុញការងារបណ្ដុះបណ្ដាលធនធានមនុស្សនេះឱ្យបានជាប់ជាប្រចាំដើម្បីលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តបាត់ដំបងទាំងអស់។
កន្លងមកនេះ សម្រាប់មន្ទីរព័ត៌មានរបស់លោក បច្ចុប្បន្នបាន ដាក់បញ្ចូលការបណ្ដុះបណ្ដាល ក្នុងផែនការសម្រាប់ការអនុវត្តផងដែរ ហើយលោកបានអះអាងថា នឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀត
ដល់មន្ត្រីសម្រាប់ បំពាក់ជូនមន្រ្តីនូវជំនាញផលិតព័ត៌មាន ថតរូប ថតវីដេអូ ជំនាញឌីជីថលនិងជាពិសេសជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិដែលជាភារកិច្ចអាទិភាពកម្រិតខ្ពស់មួយរបស់មន្ទីរព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង