**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទអត្ថាធិប្បាយ៖ចិននិងបញ្ញវន្តនៅកម្ពុជាអបអរដោយស្មោះចំពោះការដាក់ឲ្យដំណើរការ«អាកាសយានដ្ឋានអន្តរជាតិតេជោ»

ភ្នំពេញ៖បញ្ញវន្តនៅកម្ពុជាបង្ហាញពីមោទនភាពដែលឃើញមានភ្ញៀវទេសចរចិនបានធ្វើដំណើរតាមជើងហោះហើរដំបូងគេ បន្ទាប់ពីមានការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីៗនេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin បានលើកឡើង នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ ដោយបង្ហាញអំពីទិដ្ឋភាពខ្លៗ នៅថ្ងៃបើកដំណើរការព្រលាន្តយន្តដ៏ធំមួយនេះ ថា «ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមជឿជាក់ថា ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនិងតាមរយ:”ឆ្នាំទេសចរណ៍ចិន-កម្ពុជា” នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិន មកកម្ពុជាកើនឡើងខ្ពស់ សារជាថ្មីម្ដងទៀត»។
ឯកឧត្តមក៏សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា។ ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរ គឺមិនអាចរារាំងបានឡើយ»។

ឯកឧត្តម Wang Wenbin ធ្លាប់បញ្ជាក់ថា ក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥ចំនួនភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា ត្រូវតែកើនឡើង ពេញមួយឆ្នាំ។
ជុំវិញរឿងនេះ លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយ រូប ពិតជាមានមោទនភាពណាស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ ហើយខ្ញុំក៏សូមសម្ដែងនូវការអបអរសាទរ និងរំភើបរីករាយចិត្តយ៉ាង ខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់មួយនេះក្នុងការធ្វើទំនើបកម្ម របស់ប្រទេសកម្ពុជា។
ស្របពេលនៃការចាប់ផ្ដើមហោះហើរ ជាលើកដំបូង យើងឃើញថា ចិនបានធ្វើដំណើរ តាមជើងហោះហើរដំបូងគេបង្អស់ បន្ទាប់ពីមានការបើកជាផ្លូវការនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ។»

ក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ក្នុងនាមលោកជាមន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន នៃ រាជបណ្ឌិត្យសភាកម្ពុជា លោកមើលឃើញថា នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ និងជានិមិត្តរូបដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ មានន័យថា វាបានបង្ហាញនូវភាពជាដៃគូរួមគ្នាដ៏រឹងមាំ ប្រកបដោយភាពជឿជាក់ រវាងកម្ពុជានិងចិន ដែលនេះជាសញ្ញាមួយបញ្ជាក់ថា ចិនជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះដែរ ការទទួលជើងហោះហើរអន្តរជាតិដំបូងពី ប្រទេសចិន គឺជាការបង្ហាញពីភាពកាន់តែរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន នៅក្នុងតំបន់ ក៏ជាការបង្ហាញពីភាពជឿជាក់ដ៏ខ្ពស់របស់ចិនលើ កម្ពុជាផងដែរ។ នេះជានិមិត្តរូបប្រវត្តិសាស្រ្តនៃការចងចាំមួយនៅក្នុងទំនាក់ទំនងដ៏ល្អ ប្រសើរបំផុតរវាងចិននិងកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត»។

រីឯលោកស្រី បណ្ឌិត ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «នាងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះចិនក្លាយជាជនជាតិបរទេសដំបូងគេ នេះគឺជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាំងសេដ្ឋកិច្ច និងទេសចរណ៍ ចិនមកដល់មុនគេនេះ ចិនគឺជាប្រទេសមានប្រជាជាតិចិន ជាកត្តាចូលរួមចំណែក សំខាន់ ជាឆ្នាំទេសចរណ៍កម្ពុជានិងចិន»
ភ្ញៀវជាតិនិងងអន្តរជាតិដែលបានធ្វើដំណើរតាមរយៈជើងហោះហើរពីប្រទេសចិននិងពីប្រទេសផ្សេងៗបានបង្ហាញការកោតសរសើរចំពោះសមិទ្ធផលនៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះដែលមានភាពអស្ចារ្យ ធំទូលាយ និងមានលក្ខណៈស្តង់ដារ។
អាកាសយានដ្ឋានអន្តរជាតិតេជោគឺជាប្រភេទព្រលានយន្តហោះខ្នាតធំប្រភេទ4Fដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិលព្រលានហោះយន្ដអន្ដរជាតិតេជោនេះបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥។ក្នុងដំណាក់កាលទីពីរការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់៣០លាននាក់នៅឆ្នាំ២០៣០ខណៈដំណាក់កាលទីបីអាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០។
សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង២០០០លានដុល្លារសហរដ្ឋអាមេរិក ” ជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជានេះ គ្រោងទុកដាក់សម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង