ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញទទួលអំណោយនិងម៉ូតូចំនួន១២គ្រឿង ប្រគល់ជូនវីរកងទ័ពជួរមុខ ពីគណៈប្រតិភូរដ្ឋសភា

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយមានគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងម៉ូតូចំនួន១២គ្រឿងប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត ពីគណៈប្រតិភូនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្ដីទីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពិធីប្រគល់ទទួលនេះធ្វើនៅបរិវេណសាលាខេត្ត៕

