**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ហង់ជួន ណារ៉ុន ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Smart Axiata ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការលើវិស័យអប់រំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Smart Axiata ដឹកនាំដោយលោក Ritesh Kumar SIGN នាយកប្រតិបត្តិ Smart Axiata (Chief Executive Officer) ដើម្បីពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លើកឡើងក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក ជាពិសេសបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការលើគម្រោងគាំទ្រដល់ការស្តារឡើងវិញនូវសាលារៀនតាមតំបន់ព្រំដែនដែលបានរងផលប៉ះពាល់ខ្លាំងដោយការជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈគម្រោងមូលនិធិ ១លានដុល្លារ របស់ Smart Axiata ព្រមទាំងបានលើកសំណើ សុំគាំទ្រលើការរៀបចំបន្ទប់រៀន ការបំពាក់សង្ហារិមក្នុងថ្នាក់រៀន និងពិនិត្យលទ្ធភាពជួយអណ្តូងទឹក បំពាក់សូឡា ប្រព័ន្ធអ៊ីនធឺណែត និងការជួយសាងសង់អគារសិក្សាថ្មីៗ បង្គន់អនាម័យ ធុងស្តុកទឹក ទីចាត់ការ និងបណ្ណាល័យផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរ លោក Ritesh Kumar SIGN ដែលត្រូវបានតែងតាំងជា នាយកប្រតិបត្តិថ្មី នៃ Smart Axiata ប្រចាំកម្ពុជា ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart Axiata និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការប្តេជ្ញាចិត្តចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈគម្រោងធំៗជាច្រើនកន្លងមកដូចជា Digital Literacy Workshop , Smart Startup entrepreneur Learning Platform (Start Start ULP), Child online protection video, Digital literacy Guidebook , Information literacy program 2025 និងគម្រោងជាច្រើនទៀត។

ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រចំពោះយុទ្ធនាការ “Smart Scholar Pack” ដែលគាំទ្រដល់សិស្សនិទ្ទេស “A” ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សឆ្នើម សំដៅជួយលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ពិសេសការសិក្សាតាមអនឡាញ និងការត្រៀមខ្លួនសម្រាប់ថ្នាក់ឧត្តមសិក្សា។ បច្ចុប្បន្នក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់ ដាក់បញ្ចូលកម្មវិធីឌីជីថលជាច្រើនទៅក្នុងការរៀននិងបង្រៀន តាមរយៈគម្រោងសាកល្បងមួយចំនួនពាក់ព័ន្ធនឹង AI នៅសាលារៀនជំនាន់ថ្មី និងកម្មវិធីបណ្ដុះបណ្ដាលគ្រូ ដោយបើកឱកាសឱ្យគរុសិស្ស គរុនិស្សិត ចេះស្វែងយល់និងប្រើប្រាស់AI ដើម្បីជួយឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរចំពោះការជួយគាំទ្ររបស់ក្រុមហ៊ុន Smart Axiata លើវិស័យអប់រំនាពេលកន្លងមក និងឯកភាពចំពោះរាល់សំណើរគាំទ្រដល់គម្រោងស្តារឡើងវិញនៃសាលាតាមព្រំដែន ដែលនេះពិតជាបានចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពរៀន និងបង្រៀនដែលស្នូលយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដោយគូសបញ្ជាក់នូវការគាំទ្ររាល់គំនិតផ្តួចផ្តើមដែលមានគោលដៅលើកស្ទួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាអាទិភាពមួយដ៏សំខាន់ជំរុញកម្ពុជាទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង