**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឥណ្ឌូណេស៊ីបានរឹតបន្តឹងសន្តិសុខបន្ទាប់ពីមនុស្ស៦នាក់បានស្លាប់ ក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងអ្នកតំណាងរាស្ត្រ

ហ្សាការតា÷ អាជ្ញាធរឥណ្ឌូណេស៊ី បានរឹតបន្តឹងសន្តិសុខនៅថ្ងៃចន្ទ ទី១ ខែកញ្ញា បន្ទាប់ពីមនុស្ស៦នាក់បានស្លាប់ ក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងការផ្ដល់អត្ថាប្រយោជន៍ហិរញ្ញវត្ថុដល់ អ្នកតំណាងរាស្ត្រ ដែលបានប្រែក្លាយជាកំហឹងដ៏ហិង្សាប្រឆាំងនឹងកងកម្លាំងប៉ូលិស។

បាតុកម្មតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីហ្សាការតា កាលពីសប្ដាហ៍មុន ជុំវិញការដំឡើងប្រាក់ឧបត្ថម្ភថ្លៃឈ្នួលផ្ទះឱ្យតំណាងរាស្ត្រ ហើយបាតុកម្មបានផ្ទុះរាលដាលកាន់តែខ្លាំង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីរថយន្ដប៉ូលិសបើកបុកសម្លាប់យុវជនជាអ្នកដឹកឥវ៉ាន់ម្នាក់ឈ្មោះ Affan Kurniawan អំំឡុងបាតុកម្មរបស់និស្សិតមួយក្រុម ក្នុងរដ្ឋធានីហ្សាការតា កាលពីយប់ ថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការដំឡើងប្រាក់ឈ្នួលផ្ទះឱ្យតំណាងរាស្ត្រក្នុងម្នាក់ដល់ជិត ៣ ០០០ដុល្លារក្នុងមួយខែ ពីលើប្រាក់បៀវត្សរ៍ ក្នុងពេលដែលសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងតានតឹង។

ចាប់តាំងពីពេលនោះមក បាតុកម្មតវ៉ាបានផ្ទុះរាលដាលចេញពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងផ្សេងទៀតរួមមាន Yogyakarta, Bandung, Semarang និង Surabaya ស្ថិតនៅក្នុងខេត្តជ្វា រួមទាំងទីក្រុង Medan ខេត្តស៊ូម៉ាត្រខាងជើង (North Sumatra) ដែលនេះជាបាតុកម្មដ៏អាក្រក់បំផុតចាប់តាំងលោកប្រធានាធិបតី Prabowo Subianto ឡើងកាន់អំណាចមក។ ប្រឈមមុខនឹងការខឹងសម្បារពីសំណាក់ក្រុមបាតុករ លោក Prabowo បានយល់ព្រមលុបចោលការផ្ដល់អត្ថាប្រយោជន៍ហិរញ្ញវត្ថុដល់អ្នកតំណាងរាស្ត្រ។

តែទោះជាបែបនេះក្ដី ប៉ូលិសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងរដ្ឋធានីហ្សាការតានៅថ្ងៃចន្ទនេះ ហើយអ្នកនាំពាក្យប៉ូលិសម្នាក់បានប្រាប់ទូរទស្សន៍ Kompas TV ថាមន្ត្រីប៉ូលិស ក៏កំពុងធ្វើប្រតិបត្តិការល្បាតផងដែរកាលពីថ្ងៃអាទិត្យ ដើម្បីការពារជនស៊ីវិល ជាមួយការដាក់ពង្រាយរថយន្ដពាសដែក និងម៉ូតូប៉ូលិសជាច្រើនគ្រឿងជាការបង្ហាញកម្លាំង បញ្ជូនសារព្រមានទៅកាន់ក្រុមបាតុករ។

គួរបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្ខំឱ្យលោក Prabowo លុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមពិធីព្យុហយាត្រា យោធាក្នុងទីក្រុងប៉េកាំង ក្នុងឱកាសប្រារព្ធខួបនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ និងការចុះចាញ់សង្រ្គាមរបស់ជប៉ុន។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានព្រមានកាលពីថ្ងៃអាទិត្យថាយោធា និងប៉ូលិស នឹងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងជនឆ្លៀតឱកាសលួចឆក់ប្លន់ បន្ទាប់ពីមនុស្សមួយក្រុមសម្រុលចូលលួចរបស់របរ ក្នុងផ្ទះរដ្ឋមន្ត្រីហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង