ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាណ៨០រូប។
សូមជម្រាបជូនថា កម្មវិធីថ្ងៃទី២ នៃការការចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារ គឺក្រុមការងារចុះនៅថ្នាក់រដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី៕

