អធិការបតីថា អាល្លឺម៉ង់គួរតែសម្លឹងឱ្យបានឆ្ងាយហួសពី កិច្ចព្រមព្រៀងពាណិជ្ជកម្មតែជាមួយសហរដ្ឋអាមេរិក ដោយការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅប៉ុន្មានឆ្នាំទៅមុខ

បែរឡាំង៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៥ អធិការបតី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់គួរតែសម្លឹងឱ្យបានឆ្ងាយហួសពី កិច្ចព្រមព្រៀងពាណិជ្ជកម្មតែជាមួយសហរដ្ឋអាមេរិក ដោយការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅប៉ុន្មានឆ្នាំទៅមុខ។
នៅឯវេទិកាមួយក្នុងទីក្រុងបែរឡាំង លោក Merz បានលេីកជាសំណួរថា «តេីយើងត្រូវដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក ដោយរបៀបណា ឧទាហរណ៍ ប្រសិនបេីអាមេរិកលែងដើរតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក?»។
លោក Merz និយាយថា «យើងគួរតែស្វែងរកដៃគូក្នុងពិភពលោកដែលមានចិត្តគំនិតដូចគ្នា។ យើងត្រូវការទំនាក់ទំនងសេដ្ឋកិច្ចល្អ ជាមួយសហរដ្ឋអាមេរិក រួមទាំងការបេីកចំហរលទ្ធភាពពាណិជ្ជកម្មនៅអាមេរិកខាងត្បូង អាស៉ី និងអាហ្រ្វិកជាដេីម ដែលនៅ ប្រយោជន៍ទៅវិញទៅមក»។
គួរបញ្ជាក់ថា ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្ងៃទី២៨ ខែកក្កដា សម្រេចបានដោយការចរចារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen។ សហភាពអឺរ៉ុប (EU) រងនូវពន្ធលេីទំនិញក្នុងអត្រា ១៥ភាគរយពីសហរដ្ឋអាមេរិក៕
