រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បណ្តេញប្រមុខចារកិច្ចរបស់ក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក Jeffrey Kruse ចេញពីតំណែង

អាមេរិក៖ បើតាមមន្រ្តីអាម៉េរិក ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហារដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Pete Hegseth បានបណ្តេញប្រមុខចារកិច្ចរបស់ក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក Jeffrey Kruse ចេញពីតំណែង និងមន្រ្តីយោធាជាន់ខ្ពស់ ២រូបនេះ។
ព័ត៌មានជុំវិញការដកតំណែងមន្រ្តីយោធាជាន់ខ្ពស់អាម៉េរិក ៣នាក់ ដំបូងឡើយ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន the Washington Post។
នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្រោមលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Pete Hegseth បានដកតំណែងលោក ឧត្តមសេនីយ៍ឯក Jeffrey Kruse ចេញពីតំណែងប្រមុខចារកិច្ចរបស់មន្ទីរបញ្ចកោណ។
ក្រៅពីលោក Kruse លោក Hegseth ក៏បានបញ្ជាឱ្យដកតំណែងប្រមុខកម្លាំងទ័ពបម្រុងកងទ័ពជើងទឹក និងមេបញ្ជាការដ្ឋានកម្លាំងពិសេសនៃកងទ័ពជើងទឹកផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងពីមូលហេតុ ដែលប្រមុខការពារជាតិអាម៉េរិក ដកតំណែងមន្រ្តីយោធាជាន់ខ្ពស់ទាំងនោះឡើយ។
ការដកតំណែងនេះ ទំនងធ្វើឡើងដោយសារមន្រ្តីយោធាទាំងនោះ មានការមិនពេញចិត្តជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងខែមេសា កន្លងមក លោក ត្រាំ បានបណ្តេញ លោក នាយឧត្តមសេនីយ៍ Timothy Haugh នាយកនៃទីភ្នាក់ងារសន្តិសុខជាតិ រួមទាំងមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមានផងដែរ៕
