ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម)

កណ្តាល៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងខេត្ត ចុះបង្រ្កាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) មួយកន្លែង ស្ថិតក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងដកហូត៖សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល, ប៊ិច ០១ដើម, ទូរស័ព្ទ ០១គ្រឿង, ប្រាក់រៀលមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

