ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងចំនួន ២រូប

ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក សាន ចំរើន អគ្គនាយករងនិងជាតំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងចំនួន ២រូប ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលមហោស្រពខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២០០នាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្តចំនួន២នាក់ រួមមាន៖
១-ផ្ទេរភារកិច្ចលោក គិត សុផា ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
២-តែងតាំងលោក ឡៅ ប៊ុនខេង ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង៕

