**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

ឯកឧត្តម អ៊ាង សុផល្លែត ជំរុញការអន្តារាគមន៍ទប់ស្កាត់បន្ទាន់កុំឱ្យប្រេងលេចទូរថភ្លើង ក្រឡាប់ចេញពីរថភ្លើងនៅក្រុងបាត់ដំបង ចូលប្រព័ន្ធទឹកធម្មជាតិ

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុន រៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេងទៅទីតាំងផ្សេងទៀត ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ចំនួនបីកន្លែងសំខាន់ៗ តាមប្រឡាយរំដោះទឹកភ្លៀង និងធ្វើការសម្អាត ជាប្រចាំ ដើម្បីការពារការលេចចូលទៅប្រព័ន្ធលូ និងតំបន់ទឹកសាធារណៈ និងធ្វើឱ្យប្រព័ន្ធរំដោះទឹក ដែលរងប៉ះពាល់ ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុស្អាតឡើងវិញ ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ ក្រុមការងារប្រើប្រាស់គ្រឿងចក្រ កាយប្រមូលសំណាក ដែលដក់ជាប់ជាមួយតំណក់ប្រេងចេញពីដីប្រឡាយ និងធ្វើការស្តារប្រឡាយឱ្យស្អាត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរ ជួយណែនាំប្រជាជនដែលរស់នៅក្នុងក្បែរកន្លែងកើតហេតុ ថែរក្សាអនាម័យនៅតាមកន្លែងរស់នៅឱ្យបានស្អាតជាប្រចាំ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំយកសំណល់ប្រេងលេចធ្លាយ ទៅប្រើប្រាស់ និងត្រូវធ្វើការប្រមូលទុកដាក់ ដើម្បីអាជ្ញាធរដឹកជញ្ជូនយកទៅដុត ជាមួយឡដុតសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមការងារត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឱ្យបាន ច្បាស់លាស់ ដើម្បីពិនិត្យនិងដោះស្រាយការខូចខាតបរិស្ថាន និងធានាដល់ភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសការស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន មានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថាស៊ីទែនប្រេងដឹកតាមទូរថភ្លើង ចំនួនបួន បានធ្លាក់ចេញពីរថភ្លើង ដោយឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទៅ១៦ ខែសីហា ឆ្នាំ២០២៥។ ស៊ីនទែនមានប្រេងម៉ាស៊ូត ចំណុះ ៣៦០០០ លីត្រ ត្រូវបានដឹកតាមទូរថភ្លើងនីមួយៗ បានលេចចេញមកក្រៅ ប្រហែល ៧០០០០ លីត្រ ដោយក្នុងនោះប្រេងប្រហែល ១០០០០ លីត្រ ត្រូវបានប្រជាជនចុះប្រមូលយក។ ក្រៅពីនេះ ប្រេងដែលលេចធ្លាយមួយចំនួនបានហូរចូលក្នុងប្រឡាយរំដោះទឹកភ្លៀង ដោយបានរាយបាយចម្ងាយ ៥០០ មែត្រពីទីតាំងលេចធ្លាយ  និងមួយចំនួនហូរចូលក្នុងរណ្តៅនៅម្ខាងទៀតនៃផ្លូវរថភ្លីង៕

អត្ថបទដែលជាប់ទាក់ទង