សមាគមពាណិជ្ជកម្មកម្ពុជា ណីងប៉ នាំយកអំណោយសម្ភារៈជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនក្រសួងទេសចរណ៍ ដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ៖ សមាគមន៍ពាណិជ្ជកម្ម កម្ពុជា ណីងប៉ បាននាំយកអំណោយសម្ភារៈជាគ្រឿងឧបភោគ បរិភោគរួមមាន៖ មីខ្លាឃ្មុំ ៣០០កេស, ទឹកសុទ្ធ ៥០០កេស, ខោអាវ ១,១០០Pcs និងអង្ករ ២តោន ប្រគល់ជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចែកជូនបន្តដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព៕

