**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យបានកាន់តែច្រើន

ភ្នំពេញ÷ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរការសាងសង់ កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំសម្រុកស្ថាបនា ឲ្យបានរួចរាល់រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំ ឆ្ពោះទៅលើភ្នំខ្នងផ្សារ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែម ថាតាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាព គ្រួសាររស់នៅរបស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូល ពីមុខរបរថ្មីតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលកាលពីឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅបានដាក់ចេញ គោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាព នូវតំបន់ភ្នំខ្នងផ្សារ ឱ្យបានកាន់តែប្រសើរឡើង និងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ ឱ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា បន្ទាប់បានរៀបចំពង្រាបផ្លូវបានស្អាតហើយ ការដ្ឋានសាងសង់ តំបន់ជើងភ្នំ រួមមានក្លោងទ្វារចូលតំបន់ខ្នងផ្សារ សួនច្បារ កន្លែងសម្រាក ហាងកាហ្វេ នឹងបញ្ចប់នៅក្នុងខែតុលាខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការកម្សាន្តរបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងធ្វើការ ការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានច្រើន ថែមទៀត។

ផ្លូវក្រាលគ្រួសក្រហម (ក្រាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ CAM ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ ដែលបានសម្ពោធបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ កំពុងស្ថាបនាជិតរួចរាល់។ តាមគម្រោង ការសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ ត្រូវបានរៀបចំ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ ដូចជាការសាងសង់ផ្លូវថ្មើជើង ឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះចម្ងាយជាង ៤ គ.ម។

នៅតាមផ្លូវឡើងសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ និងអាចអ្នកទេសចរណ៍ បានសម្រាកផង និងអាចទទួលទានផងដែរ។ គម្រោងនឹងផ្តល់ជូនដល់អ្នកទេសចរឡើងភ្នំខ្នងផ្សារ អាចពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ ឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។ នៅលើខ្នងភ្នំ ក្រសួងមានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា ៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ៕

default

អត្ថបទដែលជាប់ទាក់ទង