**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានាធិបតីអាស៊ែបៃហ្សង់ លើកជាយោបល់អំពី ការដាក់សំណើរួមគ្នាជាមួយអាមេនី ដើម្បីគាំទ្រឱ្យលោក ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែសីហា ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានលើកជាយោបល់អំពី ការដាក់សំណើរួមគ្នាជាមួយអាមេនី ដើម្បីគាំទ្រឱ្យលោក ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងសន្តិភាពក្រោមការជួយសម្របសម្រួលពីសហរដ្ឋអាមេរិក។

ថ្លែងនៅសេតវិមាន លោក Aliyev បាននិយាយដូច្នេះថា «ប្រហែលជាខ្ញុំនឹងឯកភាពគ្នាជាមួយ លោកនាយករដ្ឋមន្រ្តី Nikol Pashinyan (នៃប្រទេសអាមេនី) ដាក់សំណើទៅកាន់គណៈកម្មាធិការណូបែល ដើម្បីជ្រើសរើសប្រធានាធិបតី ដូណាល់ ត្រាំ ជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។ ជាមួយគ្នានោះ លោក Pashinyan ក៏បានចូលរួមលើកឡើងដែរថា «ខ្ញុំយល់ថា ប្រធានាធិបតី ត្រាំ ពិតជាសក្តិសមនឹងទទួលបានណូបែលសន្តិភាព។ យើងនឹងគាំទ្រ ហើយនឹងលើកកម្ពស់រឿងនេះ»។

នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អាស៊ែបៃហ្សង់និងអាមេនី បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា អំឡុងជំនួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន។ កិច្ចព្រមព្រៀងសន្តិភាពនេះកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយ វានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។

គួរបញ្ជាក់ថា អាស៊ែបៃហ្សង់និងអាមេនី បានឈ្លោះទាស់ទែងគ្នា ចាប់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលតំបន់ Nagorno-Karabakh ដែលជាតំបន់ភ្នំរបស់អាស៊ែបៃហ្សង់ ប៉ុន្តែភាគច្រើនមានជនជាតិដើមអាមេនីរស់នៅ បានបំបែកខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី។ កាលពីឆ្នាំ២០២៣ អាស៊ែបៃហ្សង់បានដណ្តើមគ្រប់គ្រងតំបន់ Nagorno-Karabakh ទាំងស្រុងមកវិញ ជាហេតុនាំឱ្យជនជាតិដើមអាមេនីស្ទើរតែទាំង១០០ ០០០នាក់ ដែលរស់នៅ តំបន់នោះ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី។ បើតាមលោក ត្រាំ ប្រទេសទាំងពីរបានឯកភាពគ្នាប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា បើកចំហទំនាក់ទំនងការទូត និងគោរពបូរណភាពទឹកដីរបស់ភាគីម្ខាងៗ៕

អត្ថបទដែលជាប់ទាក់ទង