**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ÷នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូន តាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីនេះធ្វើឡើង នាសាលពិព័រណ៌ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ ។

ក្នុងឱកាសដ៏សោមនស្សរីករាយយ៉ាងក្រៃលែងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈ កម្មាធិការអាហារូបករណ៍ សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធាន សមាគម (អ.ម.ត) បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ជូនចំពោះថ្នាក់ដឹកនាំនៃ សមាគម (អ.ម.ត) និងនិស្សិតដែលទើបបញ្ចប់ ការសិក្សា និងនិស្សិតដែលត្រៀមនិងចេញទៅចេញសិក្សានៅប្រទេសចិនចំនួន១០១នាក់ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះ និស្សិតជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ រួមនិងនិស្សិតបាននិងកំពុងបញ្ចប់ការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត។

ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរឹតចំណងមិត្តភាពដ៏ល្អ និងបានផ្តល់នូវអាហារូបកណ៍ ជូនដល់និស្សិតកម្ពុជាជារៀង រាល់ឆ្នាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ប្រពៃ និងមានសារៈសំខាន់បំផុត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបន្តថា មិត្តភាពជាប្រពៃណីនេះ ត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ តាំងពីព្រះករុណា ព្រះរាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុន ដែលទាំងនេះគឺបានបញ្ជាក់ថា កម្ពុជានឹងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ក្នុងនាមសម្ដេចតេជោ សម្ដេចធិបតី និងលោក ជំទាវបណ្ឌិតផ្ទាល់ សុំចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភី ទៅបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ទំនុកចិត្តខ្ពស់។

លោកជំទាវបណ្ឌិត សូមជូនពរឱ្យនិស្សិតដែលបានទៅសិក្សានៅប្រទេសចិនទាំអស់ ទទួលបានជោគជ័យ កសាងនូវមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ ដើម្បីឈានទៅពង្រឹងខ្លួនឯងក្នុងការសិក្សា។ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិ យើងឱ្យការតែរីកចម្រើន។

លោកជំទាវបណ្ឌិតមានមោទនភាពនិងសមិទ្ធផលថ្មីៗរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតាអាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ ដែលបានបង្កឱ្យនិស្សិតទាំងអស់នេះ មានឱកាសបានបន្តការសិក្សានៅក្រៅប្រទេស។

ឯកឧត្តម វ៉ាង វិញឌៀន សូមសំដែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និង និស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមទៅសិក្សានាពេលខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អ.ម.ត តាំងពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាចំនួន៣ជំនាន់មកហើយ។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស- និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរគុណ ឯកឧត្តមអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន សមាគមពាណិជ្ជកម្មករចិន ក្រុមហ៊ុន វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលភាសាចិន ព្រមទាំងផ្ដល់ការគាំទ្រជាតិខ្លាំង នៅក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងក្របខណ្ឌអាហារូបករណ៍ ដែលផ្ដល់ជូនគណៈកម្មការ អ.ម.ត ធ្វើឱ្យនិស្សិតបានទៅសិក្សាបន្ត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីពាក់ព័ន្ធទាំងអស់បានផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែង ចំពោះកិច្ចការសហប្រតិបត្តិការល្អ ទៅដល់គណៈកម្មាធិការហារូបករណ៍ ពិសេសបានចំណាយធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីរួមចំណែកទំនុកបម្រុងនិស្សិតកម្ពុជា ក្នុងការជំរុញអនុវត្តភារកិច្ច ដោយទទួលបានផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ៕

អត្ថបទដែលជាប់ទាក់ទង