កម្ពុជា-ហុងគ្រី ពិភាក្សាអំពីផែនការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ភាគីទាំងពីរបានពិភាក្សាអំពីផែនការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការរៀបចំឱ្យមានទស្សនកិច្ច និងកិច្ចសន្ទនាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការរៀបចំពិគ្រោះយោបល់ទ្វេភាគីលើកទី ២ នាពេលខាងមុខរវាងក្រសួងការបរទេសទាំងពីរ៕

