**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ពេលនេះសហគមន៍អន្តរជាតិគេបានដឹងអស់ហើយ ភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានសង្ខេបស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពេលនេះសហគមន៍អន្តរជាតិគេបានដឹងអស់ហើយ ភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ។

ឯកឧត្ដម ប៉ែន បូណា ថ្លែងថា អត់មានអ្វីចំលែកនោះទេ ដែលមន្ត្រីស៉ីវិល ទាំងយោធារបស់ថៃ និងបណ្តាញសារព័ត៌មាន នៅតែបន្តនិយាយភូតកុហុស មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលា។ អ្វីដែលភាគីថៃ បាននិយាយ គឺនិយាយភូតកុហុស ទៅបរទេសថា កម្ពុជា ជាអ្នកឈ្លានពាន កងទ័ពកម្ពុជា ជាអ្នកបាញ់ទៅលើកងទ័ពថៃមុនជាដើម។ ត្រង់ចំណុចនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីទង្វើរំលោភបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី ពីសំណាក់ភាគីថៃ ទៅវិញ។

ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា “អីឡូវនេះ សហគមន៍អន្តរជាតិគេបានដឹងលឺអស់ហើយ។ អ៊ឹចឹងភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ សូមបងប្អូនយើងបន្តនូវការរួបរួមគ្នា កម្លាំងមហាសាមគ្គីជាតិ ដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ កងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅពីក្រោយថ្នាក់ដឹកនាំដែលមានភាពវាងវៃ មានបទពិសោធន៍ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាពទឹកដី”។

ឯកឧត្ដម ប៉ែន បូណា បានចោទជាសំណួរថា តើកម្ពុជាឯណាទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំកម្ពុជាឯណាទៅបំពានគេ ទៅបាញ់គេមុន? សុទ្ធតែពាក្យចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុស។ ដូច្នេះ ចំពោះបញ្ហាបង្កជម្លោះពីសំណាក់ប្រទេសថៃ មកលើកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រេទេស បានដឹង និងយល់ច្បាស់គ្រប់គ្នាអស់ហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ បានរួមគ្នាជាសំលេងតែមួយជាមួយរាជរដ្ឋាភិបាល របស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិប្រឆាំងតបតទៅនឹងការចោទប្រកាន់ពីសំណាក់ភាគីថៃ មកលើកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង