មនុស្សម្នាក់ស្លាប់ បន្ទាប់ពីឡានក្រុងបុកនឹងរថភ្លើង នៅតំបន់ Leningrad ប្រទេសរុស្ស៊ី

(បរទេស)÷ ថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ មនុស្សម្នាក់បានស្លាប់ និងមនុស្សទៀត ១១នាក់រងរបួស បន្ទាប់ពីឡានក្រុងមួយបុកនឹងរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Leningrad នៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
អាជ្ញាធររថភ្លើងតំបន់បានអះអាងថា ក្រុមបើកបរឡានក្រុង បានបើកឡើងលើផ្លូវឆ្លងមុខនឹងរថភ្លើងដែលកំពុងខិតមក។ ទោះបីជាជាងបើករថភ្លើងបានប្រើហ្វ្រាំងបន្ទាន់ក៏ដោយ ក៏មិនអាចជៀសវាងការប៉ះទង្គិចបានទេ។
យោងតាមការបញ្ជាក់ មានការឈ្លោះគ្នាថា បើឡានក្រុងនោះ ជារថយន្តសេវាកម្មធម្មតា ឬជារថយន្តទេសចរណ៍។
