**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរស្មារតីរួបរួមគ្នាមន្រ្តីសុខាភិបាលទាំងអស់ «អ្នកកំពុងអនុវត្ត អ្នកចូលរួមសហការ និងអ្នកត្រៀមចូលរួមជួយបន្ថែមទៀត»

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យរកវិធីសាស្រ្តបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ យុទ្ធជន និងវាយតម្លៃផលប៉ះពាល់មូលដ្ឋានសុខាភិបាល នៅបណ្តាខេត្តជាប់ព្រំដែន បន្ទាប់ពីរងផលប៉ះពាល់ដោយសមរភូមិប្រយុទ្ធ។

ក្នុងកិច្ចប្រជុំនេះ រៀបចំតាមប្រព័ន្ធ Zoom នាល្ងាចថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធានអង្គភាពចំណុះក្រសួងសុខាភិបាល ជាពិសេស មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត សរុបចំនួន ១៦០នាក់។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើ បញ្ហាដែលត្រូវដោះស្រាយចំពោះមុខ និងការពិនិត្យវាយតម្លៃផលប៉ះពាល់របស់មូលដ្ឋានសុខាភិបាល ដែលរងការខូចខាត ដើម្បីពិនិត្យលទ្ធផលរៀបចំ និងដាក់ដំណើរឡើងវិញ ក្នុងការបន្តបម្រើសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន ដែលនឹងមានការត្រឡប់របស់ប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ ក្នុងនោះក៏ត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងករណីដែលអាចកើតមានឡើងជាយថាហេតុ ដោយយកបទពិសោធន៍ជួបប្រទះលើកនេះ មកធ្វើការឆ្លះបញ្ចាំង វាយតម្លៃ ដើម្បីរៀបចំផែនការទៅមុខឱ្យបានកាន់តែប្រសើរជាងមុន។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំចុះជួយគាំទ្រ មន្ទីរពេទ្យជាតិសម្ព័ន្ធមេត្រី និងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែនទាំង៧ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង បានរាយការណ៍ស្ថានភាព និងវឌ្ឍនភាពការងារដែលត្រូវដោះស្រាយចំពោះមុខ និងជាបន្តបន្ទាប់ ដើម្បីស្វែងរកវិធីសាស្រ្តល្អៗបន្ថែមទៀត ជាពិសេសសុំការណែនាំពីអង្គប្រជុំ យកទៅអនុវត្តបន្ត។

អង្គប្រជុំបានសម្រេច ដោយផ្តល់ជាយុទ្ធសាស្រ្តគន្លឹះ ដើម្បីដោះស្រាយបញ្ហា ដែលឱ្យមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្តផ្សេងទៀត បញ្ជូនក្រុមគ្រូពេទ្យជំនាញបន្ថែម ដែលមានឯកទេស ភ្នែក ត្រចៀក ជំនាញពិនិត្យ និងព្យាបាលអការៈពុលឧស្ម័ន និងអ្នកឯកទេសសុខភាពផ្លូវចិត្ត ព្រមទាំងអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីជួយពិនិត្យ និងគាំទ្រផ្នែកសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព និងកងទ័ពរបស់យើង ឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង