**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

កំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម ក្នុងភូមិសាស្ត្រចំណុចមុំបី ខេត្តព្រះវិហារ។

ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោក វរសេនីយ៍ ឯក សៀង សាត ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុក ស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ជួយ រៀបចំពិធីបុណ្យសពជូនចំពោះ លោក វរសេនីយ៍ ឯក សៀង សាត ទៅតាមប្រពៃណីខ្មែរ ទាំងបុណ្យ ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ហើយ ក្នុងនាមរាជរដ្ឋាភិបាល ក៏បានសូមថ្លែងអំណរគុណដល់ស្ថាប័ន ធនាគារ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលី។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានសម្រេចផ្តល់ក្របខណ្ឌ ដល់កូនស្រីរបស់វីរកងទ័ព ដែលពលីជីវិតក្នុងសមរភូមិជួរមុខ ចំនួន មួយ ១នាក់ ដោយ អនុវត្តទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ឈុំ សុខខេង ត្រូវជាភរិយារបស់ លោក វរសេនីយ៍ ឯក សៀង សាត ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោក អនុសេនីយ៍ត្រី ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជន។

ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោក វរសេនីយ៍ ឯក សៀង សាត រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត។

សូមបញ្ជាក់ថា លោកវរសេនីយ៍ ឯក សៀង សាត អាយុ ៤៤ឆ្នាំ បម្រើការងារនៅយោធិននៃកងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ មានភរិយា ឈ្មោះ ឈុំ សុខខេង អាយុ ៣១ឆ្នាំ សព្វថ្ងៃមានមុខរបប ធ្វើស្រែចំការ មានកូនចំនួន៣នាក់ ស្រី ទាំង៣នាក់ កូនទី១. ឈ្មោះ សេក កាន់ដា អាយុ១៤ឆ្នាំ ,ទី២ ឈ្មោះ សេក នីតា អាយុ ៩ឆ្នាំ,ទី៣ ឈ្មោះ សេក ម៉ូលីកា អាយុ ២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង