ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយចំណង់ ឈឿង ចាន់ណា វរសេនាតូចអន្តរាគមន៍៣៨២ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងសមរភូមិ

បាត់ដំបង៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញអមដំណើរឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង គោរពវិញ្ញាណក្ខន្ធសពលោកនាយចំណង់ ឈឿង ចាន់ណា វរសេនាតូចអន្តរាគមន៍៣៨២ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងសមរភូមិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្ឋានសពស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង៕

